មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមក ទម្លាក់ទុកនៅកណ្តាលផ្លូវ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមក ទម្លាក់ទុកនៅកណ្តាលផ្លូវ

 



ខេត្តក្រចេះ៖ថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2022 វេលាម៉ោង9:35 នាទីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈចុះបង្ក្រាបបទល្មើសផលអនុផលព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ចោលនៅចំណុចភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ ការចុះបង្ក្រាបនេះដែរដកហូតបាន(ឈើសាក្រមឃ្លុំ)ដែលជាប្រភេទឈើលេខ 1ចំ
នួន 32 ដុំសរុបធម្មស្មើនឹង2 ទៅ 3 ម៉ែត្យគីប។រីឯវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីបន្ត។ ចំពោះចំណាត់ការបង្ក្រាបនេះដែរពលរដ្ឋរស់នៅឃុំវឌ្ឍនៈមានការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើឃុំវឌ្ឍនៈ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើខេត្តក្រចេះបន្តការបង្ក្រាបឲ្យបានមុឺងម៉ាត់បំផុតចំពោះបទល្មើសព្រៃឈើដែលដែលនៅសេះសល់បន្តិចបន្តួចស្ថិតនៅក្នុងឃុំវឌ្ឍនៈ។ស្រុកសំបូរខេត្តក្រចេះផងទាន។




No comments:

Post a Comment

Pages