ស្រុកស្ទោង៖នៅព្រឹក ថ្ងៃទី26 ខែកញ្ញា ឆ្នាំ2022 លោកសាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងកងកម្លាំងទាំងបី និងអាជ្ញាធរឃុំបន្ទាយស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន29គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅក្នុងភូមិ បេង និងភូមិ ចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឱកាសនេះ លោកអភិបាលស្រុក បានអំពាវនាវដល់ម្ចាស់យានយន្តដែលដឹកទំនិញធុនធ្ងន់ សូមចូលរួមជួយថែរក្សាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ពិសេសផ្លូវលំ និងផ្លូវផ្សេងផ្សេងទៀតដែលត្រូវទឹកកំពុងជន់លិចនៅក្នុងស្រុកស្ទោង ឬផ្អាកការដឹកជញ្ជូនមួយរយៈសិន ដែលស្ថានភាពផ្លូវកំពុងត្រូវទឹកជន់លិច ។
លើសពីនេះ លោកក៏បាន ឲ្យលោកមេឃុំ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយស្ទោង ត្រូវស្រង់ស្ថិតិខ្នងផ្ទះ និងស្រែចម្ការដែលកំពង់លិចលង់ អោយបានជាក់លាក់ ហើយ ត្រូវយកចិត្តទុកដាក់ ទ្វេរដង លើបងប្អូនប្រជាពលរដ្ឋដែលប្រឈម ហានិភ័យ ក្នុងអំឡុងពេលដែលទឹកជំនន់កំពុងរាតត្បាតនេះ លើសពីនេះទៀត លោកក៏បានអំពាវនាវដល់រដ្ឋបាលឃុំគ្រប់ឃុំ និងប្រជាពលរដ្ឋ ដែលនៅអមសង្ខាងនិងនៅតាមបណ្ដោយស្ទឹងស្ទោងត្រូវបង្កើន ការប្រុងប្រយ័ត្នថែមទៀត ព្រោះទឹកភ្លៀង និងទឹកស្ទឹងស្ទោង និងអាងទឹក30កញ្ញាកំពុងតែបន្តកើនឡើងលើសកម្រិតប្រកាសអាសន្នទៅហើយ ជាពិសេស ត្រូវមើលថែកូនចៅតូចតូចកុំបណ្ដោយឲ្យលេងទឹកផ្តេសផ្តាស បណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ។
គួរបញ្ជាក់ផងដែថាបង ប្អួនប្រជាពលរដ្ឋទាំង29គ្រួសារខាងលើមួយគ្រួសារៗទទួលបាននូវ អង្ករ១៥គីឡូក្រាម មី 1កេះ និងទឹកសុទ្ធ2យួរផងដែរ។
No comments:
Post a Comment