នៅរសៀលថ្ងៃទី17 ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានអញ្ជើញបន្តនាំយក អំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ផ្តល់ជូននិងរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលបានជួបការលំបាកដោយទឹកជន់នៅឃុំកំពង់ចិនជើង។
ថ្លែងទៅកាន់បងប្អូន ប្រជាពលរដ្ឋនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាយ គឹមឡម បានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ។
លោកបន្តទៀតថាគ្រោះទឹកជំនន់នេះបានបង្ករឲ្យមានការលិចផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព លិចផ្លូវ ពីបាកធ្វើដំណើរ និងការប្រកបមុខរបររកចំណូលប្រចាំថ្ងៃជាដើម សពៅនេះលោក បានជំរុញឲ្យរដ្ឋបាលឃុំ ត្រូវសហការ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរស្រុក មន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាអំពីទំហំផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមជួសជុលស្តារឡើងវិញ នូវផ្លូវលំ លូរ ស្ពាន នានា បន្ទាប់ពីទឹកស្រកដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលឡើងវិញជាពិសេសអាជ្ញាធរត្រូវសហការគ្រប់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រភពទឹកនិងបែងចែកឲ្យបានច្បាស់លាស់និងជៀសវាងនូវជំលោះផ្សេងៗ ជាពិសេសអាងទឹក៣០កញ្ញា ដើម្បីដើម្បីស្រោចស្រពដីស្រែឲ្យបានគ្រប់ ជៀសវាងនូវជំលោះផ្សេងៗ។
លើសពីនេះ លោក អភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។
គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន250គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ1បេ មី1កេស ទឹកត្រី1យួរ ទឹកស៊ីអ៉ីវ1យួរ ត្រីខ1យួរ ទឹកបរិសុទ្ធ1កេស ផងដែរ៕
No comments:
Post a Comment