អភិបាលស្រុកស្ទោងចុះសួរសុខទុក្ខម្ចាស់ផ្ទះត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង នៅឃុំទ្រា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងចុះសួរសុខទុក្ខម្ចាស់ផ្ទះត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង នៅឃុំទ្រា

 


នៅរសៀលថ្ថៃទី 11 ខែកញ្ញា  ឆ្នាំ 2022  លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិង សហការី ព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ស៊ត រ៉ុម អាយុ ៥៦ឆ្នាំ រស់នៅភូមិ សាមក្អោក ឃុំ ទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ ដែលត្រូវបានអគ្គិសនី ឆេះផ្ទះទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១០:៤៥នាទីព្រឹក  មានទំហំ០៨ម៉ែត្រ×១២ម៉ែត្រ សាងសង់អំពីឈើដំបូលប្រក់ក្បឿង។
   ក្នុងករណីនេះដែរ ដោយមានការខិតខំប្រឹងប្រែងដុតដៃដុតជើង បញ្ជាដោយលោកសាយ គឹមឡម ដល់កងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកស្ទោង ប្រើរថយន្តបាញ់ទឹកពន្រត់ និងប្រជាការពារសរុបចំនួន២០នាក់ ម៉ោង ១២:០០នាទី ទើបពន្លត់បានទាំងស្រុង ដោយមិនបណ្ដាលឱ្យឆ្លងឆេះទៅផ្ទះអ្នកជិតខាងឡើយ។
   ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់។ មេត្តាប្រុងប្រយ័ត្ន ជាពិសេសលើករណីអគ្គីភ័យនេះដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងនោះមុនចេញទៅប្រកបការងារខាងក្រៅ សូមពិនិត្យ ប្រព័ន្ធភ្លើងអគ្គិសនី ធូប ទៀន ចង្ក្រាន និងបិទបារ៉ែតភ្លើងមុនចេញដំណើរពីគេហដ្ឋាន។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុង ទទួលបានការឧបត្ថម្ភនូវ គ្រឿងឧបភោគបរភោគ សម្ភារប្រើប្រាស់ មួយចំនួនធំ និងថវិកា1,550,000 ៛ផងដែរ។








No comments:

Post a Comment

Pages