-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, October 14, 2022

លោកស្នងការខេត្តកណ្តាល ឈឿន សុចិត្ត ដឹកនាំកម្លាំងចុះទៅជួយសង្គ្រោះជីវិតអ្នកលិចទូកដរនៅស្រុកលើកដែកភ្លាមៗទាំងយប់

ចំនួនអ្នកទស្សនា: Views

 



កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២​នេះ បានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជួយសង្គ្រោះជីវិតអ្នកលិចទូកដរដែលជាសិស្សសាលាប្រមាណជា១៤ទៅ១៥នាក់នៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែកភ្លាមៗ ក្រោយទទួលបានព័ត៌មាន។

តាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ករណីលិចទូកដរទទឹងនេះ បានកើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យលិចទូកដរទទឹង បាត់ខ្លួនសិស្សសាលា  ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិ ឃុំកើតហេតុខាងលើ  ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក បានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ  និងប្រជាពលរដ្ឋ និងបានចុះស្វែងរក និងជួយសង្គ្រោះ សិស្សសាលា បានចំនួន០៤នាក់ ស្រី០១នាក់ ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាមុយ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក  ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន០២នាក់ស្រី០នាក់  ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងទៀតថានករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។  ហើយករណីនេះ កម្លាំងយើង កំពុងតែបន្តស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន០៥ គគ្រឿង។

គួរបញ្ជាក់ថា នៅម៉ោងជាង១១យប់នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានកំពុងបន្តដឹកនាំកម្លាំងក្រោមឱវាទចុះទៅជួយសង្គ្រោះជីវិតអ្នករងគ្រោះនៅឡើយ៕







0 comments:

Post a Comment