វាយរៀង ៖នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំពិធីប្រណាំងទូកខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ បទបញ្ជាផ្ទៃក្នុង ការផ្គូរផ្គង និងការចែកលេខសម្គាល់ទូក នៅសាលប្រជុំធំ (អគារឃ) សាលាខេត្តស្វាយរៀង ។សូមបញ្ជាក់ផងដែរថាៈ នៅសល់តែ ២ថ្ងៃទៀត ខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រយៈពេល២ថ្ងៃគឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ (ដំណើរការប្រណាំងទូកចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២)៕
No comments:
Post a Comment