បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ នៅស្រុករមាសហែក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ នៅស្រុករមាសហែក

 




ខេត្តស្វាយរៀង៖  រដ្ឋបាល ខេត្តស្វាយរៀងបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ ក្រោម អធិបតីភាពលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត ស្វាយរៀង  និងលោក សុខា រ៉ាម អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ដែលប្រព្រឹតទៅនៅបរិវេណសាលាស្រុករមាសហែក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី លោក លោកស្រី មេឃុំ ទាំង១៦លោក លោកស្រី ជា ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងវេទិការដ៏មាន សារៈសំខាន់នេះ។
ក្នុងឱកាសនោះ លោករស់ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត ក៏ បានលើកឡើងថា អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សុខ រ៉ាម អភិបាលរងខេត្តស្វាយរៀង ក៏បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
 
បន្ទាប់មក លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ការបើកអង្គវេទិកាទាំងមូល ដែលបានយកចិត្តទុកដាក់ តាមដានស្ដាប់ និងចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវបញ្ហា សំណើ សំណូមពរ និងអនុសាសន៍ផ្សេងៗ ដែលបានជួបប្រទះជាក់ស្តែងនៅតាមមូលដ្ឋានរបស់អស់លោក លោកសី និងប្រជាពលរដ្ឋទាំងអស់ ក្នុងគោលបំណងចូលរួមចំណែកក្នុងការងារអភិវឌ្ឍតាមមូលដ្ឋាន ជួយ កែលំអការផ្តល់សេវាសាធារណៈ ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាម មូលដ្ឋានពិសេសលោកសូមថ្លែងអំណរគុណដល់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលតែងតែបានជួយឧបត្ថមគាំទ្រជាសម្ភារៈថវិកា កសាងអគារមន្ទីរពេទ្យបង្អែកស្រុកដ៏ថ្មីស្រឡាងក៏ដូចជាសមិទ្ធិផលនានាជាច្រើនទៀតនៅក្នុងស្រុករមាសហែកទាំងមូលផងដែរ។
លោកបានបន្ថែមថា
ចំពោះ បញ្ហា សំណួរ និងសំណូមពរផ្សេងទៀត ដែលនៅសេសសល់ពុំទាន់បានធ្វើការ ឆ្លើយតបនៅក្នុងវេទិកានេះនឹងលើកយកទៅបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត និងអញ្ជើញស្ថាប័នជំនាញពាក់ព័ន្ធមកសាកសួរ និងបកស្រាយបំភ្លឺ ធ្វើការឆ្លើយតបដើម្បីផ្ដល់ជូនព័ត៌មានត្រឡប់មកប្រជាពលរដ្ឋនៅមូលដ្ឋានវិញតាមរយៈរដ្ឋបាលខេត្តនិងស្ថាប័នជំនាញដែលពាក់ព័ន្ធផងដែរ៕ម៉ូវ កាក់

















No comments:

Post a Comment

Pages