លោកជំទាវ អភិបាលខេត្តប៉ៃលិនណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញរាល់បញ្ហាកង្វះខាតនាពេលកន្លងមកមិនត្រូវទុកចោលឡើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកជំទាវ អភិបាលខេត្តប៉ៃលិនណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញរាល់បញ្ហាកង្វះខាតនាពេលកន្លងមកមិនត្រូវទុកចោលឡើយ

 


ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញជុំវិញខេត្តត្រូវមើលឡើងវិញនូវរាល់បញ្ហាកង្វះខាតនាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនត្រូវរើសអើងប្រកាន់ បក្សពួកនិយម និងគ្រួសារនិយមគឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួនហើយបើបញ្ហាណាមិនអាចដោះស្រាយបានត្រូវប្រញាប់រាយការណ៍ទៅរដ្ឋបាលខេត្តដើម្បីធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ។

សូមបញ្ជាក់ថា របៀបវារៈត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖
ទី១. ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត
ទី២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងលើកទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
ទី៣. ពិនិត្យ និងអនុម័ត ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៣៣//២២ សសរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្មរបស់
ក្រុមប្រឹក្សាខេត្តប៉ៃលិនទី៤- ពិនិត្យ
និងអនុម័តលើផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តប៉ៃលិនទី៥- បញ្ហាផ្សេងៗ -ពិភាក្សាផែនការកម្មវិធីសម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិនដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានធ្វើការអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទនភាពហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញករងារស្របតាមគនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាព្រមទាំងការអនុវត្ត
គោលយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕ដ,ស សារឿន








No comments:

Post a Comment

Pages