ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត • ឯកឧត្តមអនុប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត • ឯកឧត្តមអនុប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្

 







            《របាយការណ៍សង្ខេប》

                 សូមគោរពជម្រាបជូន៖


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត
ឯកឧត្តមអនុប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ មេត្តាជ្រាបថា៖

》កាលពីថ្ងៃអាទិត្យ ៣រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត តំណាងដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម ហ៊ុន ម៉ានិ​ត នាយរងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តចូលរួម "កិច្ចប្រជុំសិក្ខាសាលាបច្ចេកទេសប្រចាំឆ្នាំលើការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រធានបទ៖ ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពលនៃ(សារ)ព័ត៌មានលើសង្គមយុវជន" ក្រោម​សហអធិបតីភាពដ៏​ខ្ពង់ខ្ពស់បើកកម្មវិធីដោយ ឯកឧត្តម ហ៊ុន ម៉ានី, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបិទដោយ  ឯកឧត្តម ខៀវ កាញ្ញារិទ្ធ  រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលមានអត្ថន័យសំខាន់ៗ ដូចតទៅ៖

១. ចំណាប់ផ្តើមសេចក្តីនៃកិច្ចស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃ​គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ។

២. ប្រសាសន៍សំណេះសំណាល និងបើកអង្គសិក្ខាសាលាដោយ ឯកឧត្តម ហ៊ុន ម៉ានី ដែលបង្កប់នូវខ្លឹមសារដ៏ទូលំទូលាយប្រកបដោយគុណភាពចិត្តសាស្ត្រស្នេហាជាតិ សាសនា  និងព្រះមហាក្សត្រ យ៉ាងជ្រាលជ្រៅបំផុត តាមរយៈ (i) បុព្វបទនៃការតម្កល់ផលប្រយោជន៍ជាតិជាធំ  (ii) ការគិតគូរវែងឆ្ងាយ និងមានភាពប្រាកដនិយមចំពោះភាពជាអ្នកដឹកនាំដែលមានសក្តានុពលដើម្បីបុព្វហេតុជាតិមាតុភូមិ (iii) ការទទួលខុសសង្គមរបស់អ្នកសារព័ត៌មាន ទាំងអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានមហាជនទូទៅ ។

៤. ការចែករំលែកនូវបទពិសោធន៍ក្នុងបទបង្ហាញលើប្រធានបទរួម៖ ការបង្កើតសារ បញ្ជូនសារ និងឥទ្ធិពល(សារ)ព័ត៌មានលើសង្គមយុវជន សម្របសម្រួលដោយ លោកស្រី នុត ក្លារ៉ា ដែលប្រធានបទទី១៖ ការបង្កើតសារ ដោយ លោក លាង ដឺលុច នាយក ប្រតិបត្តិសារព័ត៌មានថ្មី ថ្មី, ប្រធានបទទី២៖ ការបញ្ជូនសារ ដោយ លោកបណ្ឌិត ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសារធារណៈរបស់ក្រុមហ៊ុន Meta, និងដោយ កញ្ញា ធៀន ជូ ជូ ប្រធានផ្នែកគ្រប់គ្រងគោលនយោបាយសាធារណៈថ្នាក់តំបន់របស់ក្រុមហ៊ុន TIKTOK, ហើយប្រធានបទទី៣៖ ឥទ្ធិពលនៃ(សារ)ព័ត៌មានលើសង្គមយុវជន ដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។

៥. សំណួរចម្លើយរវាងក្រុមការងារផ្សព្វផ្សាយ  និងទំនាក់ទំនងសាធារណៈ នៃ ស.ស.យ.ក. ដែលបានអញ្ជើញមកតាមវិស័យ បណ្តាស្ថាប័ន អង្គភាព រាជធានីខេត្ត ជាមួយនិងវាគ្មិនកិត្តិយសទាំង៤រូបខាងលើ ។

៦. វចនាសាសន៍ដ៏វិសេសវិសាលរបស់ ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ ដែលបានសង្កត់ធ្ងន់លើសាមគ្គីភាព ភាតរភាពចូលរួមបំពងសំឡេង និងបុរេសកម្មឡៃក៍ (Like) ស៊ែរ (Share) ដើម្បីផ្សព្វផ្សាយបន្តប្រកបដោយភាពម្ចាស់ការ មនសិការជាតិក្នុងការពង្រឹងនូវសមត្ថភាពបណ្តាញសារព័ត៌មានកម្ពុជាកាន់តែប្រសើរឡើងបន្តការពារថែរក្សា សន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម ។

៧. ផ្សេងៗ ។

》កិច្ចពិភាក្សាបានបញ្ចប់ដោយភាពក្អាកក្អាយ សប្បាយរីករាយ ការថតរូបអនុស្សាវរីយ៍ និងអាហារសាមគ្គីដើម្បីថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងឡាយ យ៉ាងអធិកអធមក្រៃលែង ។

🙏💞🇰🇭
☆អរគុណសន្តិភាព អរគុណសម្តេចពុកម៉ែ
☆អរគុណគណបក្សប្រជាជនកម្ពុជា
☆អរគុណឯកឧត្ដមហ៊ុនម៉ាណែត
☆អរគុណឯកឧត្ដមហ៊ុនម៉ានិត
☆អរគុណឯកឧត្ដមហ៊ុនម៉ានី
☆អរគុណស.ស.យ.ក.
☆អរគុណស.ស.ន.ប.វ.


អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តមមេ ឯកឧត្តមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ របស់សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ៕

ស្មោះត្រង់ បម្រើ ការពារ និងគាំទ្រមហាគ្រួសារសម្តេចតេជោសែនអច្ឆរិយ និងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ជារៀងរហូត និងតគ្រប់ជំនាន់🇰🇭
☆ក្រុមការងារបញ្ញវន្តក្មេងវត្ត
ឯកឧត្តម ខិញ ហង្សហួន


























































No comments:

Post a Comment

Pages