ឯកឧត្តម​ អុិត​ សុធា៖សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម​ អុិត​ សុធា៖សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស










 
ខេត្តកំពង់ឆ្នាំ៖ ឯកឧត្តម​ អុិត​ សុធា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​កំង់ឆ្នាំង​ ថ្លែងថា​ :សត្វស្លាបជាប្រភពចំណូលក្នុងវិស័យទេសចរណ៍ដែលគួរអភិរក្ស​ ។ ឯកឧត្តម​ លេីកឡេីងបែបនេះ​ នៅព្រឹកថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ នេះ​ ក្នុងពេលនាំយកសត្វស្លាបចំនួន៤ប្រភេទ ប្រមាណ២០០​ក្បាល​ ​ទៅលែងឲ្យរស់នៅ​តំបន់ធម្មជាតិ​ បឹងសម្រែក​ ស្ថិតក្នុងភូមិដំបូកកកោះ​  ឃុំក្រាំងដីមាស​ ស្រុករលាប្អៀរនៃទឹកដីខេត្តកំពង់​ឆ្នាំង​ ។
ឯកឧត្តម​ អុិត​ សុធា​ បានអោយទៀតដឹងថាសត្វស្លាប​ដែលបានយកមកលែងឲ្យរស់នៅតាមតំបន់ធមុមជាតិពេលនេះ​ មានចំនួន៤ប្រភេទ​ មានសត្វខ្លុំ​ សត្វដុំដុល​ មាន់ទឹក​ និងសត្វកុក​ មានចំនួនប្រមាណ២០០ក្បាលគឺដោយសារក្តីអាណិតអាសូរដល់សត្វទាំងនោះដែលប្រទះឃេីញគេដាក់លក់​ និងចង់អប់រំឲ្យប្រជាពលដែលរស់នៅតាមជនបទដែលមិនបានយល់ដឹងពីច្បាប់ដេីរទាកលសត្វព្រៃលក់ដេីម្បីដោះស្រាយជីវភាពចិញ្ចឹមជីវិត​ ។ ឯកឧត្តមក៍ចំណាយថវិកាផ្ទាល់ខ្លួនទិញពីអ្នកលក់សត្វ​ហេីយយកមកលែង​ដេីម្បីឲ្យសត្វទាំងនោះទៅរស់នៅតាមធម្មជាតិវិញ​ ។
ឯកឧត្តម​ បន្តថា​ ការដោះលែងសត្វស្លាបទាំងនេះដេីម្បីចូលរួមអភិរក្សសត្វស្លាបឲ្យបានកេីនឡេីងក្នុងតំបន់ធម្មជាតិ​នៃទឹកដីខេត្តកំពង់ឆ្នាំង​ ដែលជាកត្តាមួយអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ចូលមកដេីរលេងកំសាន្ត​ ទស្សនាសត្វស្លាបតាមដងទន្លេ​ ។ ការទស្សនាសត្វស្លាបអាចផ្តល់នូវមធ្យោបាយការពារប្រកបដោយចីរភាពផ្នែកហិរញ្ញវត្ថុ។ សកម្មភាពនេះប្រែក្លាយទៅជាឱកាសអាជីវកម្មពិតប្រាកដមួយសម្រាប់ការពង្រីកទេសចរណ៍ផ្អែកលើធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អាជីវកម្មដែលរួមបញ្ចូលការការពារសត្វបក្សីនានាកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ក្នុងតំបន់និងអន្តរជាតិដែលចាប់អារម្មណ៍បញ្ហាបរិស្ថាននិងអេកូឡូស៊ី​ ស្របនឹងកត្តាភមិសាស្ត្រទឹកដីតាមមាត់ទន្លេខេត្តកំពង់ឆ្នាំងអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង​ ដោយហេតុតែទីតាំងដែលបានលែងសត្វស្លាបទាំងនោះ​ មានបឹង​ម្មជាតិ​ តែងតែមានសត្វស្លាបចុះនិងរស់នៅជាប្រចាំ ហើយមានការគ្រប់គ្រងល្អ​ពីសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋានមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការលែងសត្វស្លាប​ទាំងអស់នេះ ហើយអាចនឹងបង្កើតភាពទាក់ទាញខាងផ្នែកទេសចរណ៍សម្រាប់អ្នកស្រលាញ់សត្វស្លាបនាពេលអនាគតផងដែរ​ ។​
ជាមួយគ្នានេះ​ ឯកឧត្តម​ ក៍​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់កុំដាក់អន្ទាក់សត្វព្រៃ​ ឬចាប់សត្វព្រៃ​ ស្លាបគ្រប់ប្រភេទ​ដែលច្បាប់ហាមឃាត់​ ព្រោះសត្វស្លាបជាប្រភពដ៏មានសារៈសំខាន់សម្រាប់ភពដែនដីក្នុងការរក្សាលំនឹង។ វាធ្វើឱ្យយើងដឹងពី ការ ប្រែប្រួល នូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងតំបន់ណាមួយ​ ដូច្នេះអ្នក​ជំនាញងាយស្រួលមានវិធានការទប់ស្កាត់ជាមុន​ ។ និងកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វគ្រប់ប្រភេទ​ និងជាបរិស្ថានធម្មជាតិ​ ដែលជាហេតុនាំឲ្យមានទោសទណ្ឌ​ និងបាត់បង់ផលប្រយោជន៍ដល់សង្គម​ ក៍ដូចជាគ្រួសារខ្លួនឯង​ ។






No comments:

Post a Comment

Pages