លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ

 


(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់ពាន់រង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកបានជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ និងបរទេសដើម្បីងាយស្វែងយលើ។
ចំពោះ ជ័យលាភីលេខ១ គឺទទួលបាន លិខិតសរសើរមួយ ថវិកាចំនួន ៨លានរៀល លេខ២ ទទួលបានថវិកាចំនួន ៦លានរៀល លិខិតសរសើរមួយ និងជ័យលាភីទី៣ ទទួលបានថវិកាចំនួន២លានរៀល និងលិខិតសរសើរមួយ ។ តាមរយៈស្នាដៃនៃ ការរចនាម៉ូតផ្ទះបែបខ្មែរ របស់ក្រុមនិស្សិតទាំង៥៣ក្រុម គឺមានគំនិតប្លែកៗពីគ្នា ហេតុនេះ គួរតែមានការបោះពុម្ភជាសៀវភៅ ដើម្បីរក្សាជាសម្បត្តិរដ្ឋរបស់កម្ពុជា។
លោករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា៖ «ឃើញរបៀបដែលក្មួយៗម្នាក់ៗរចនាឡើង និងពន្យល់ពីលក្ខណៈរបស់ផ្ទះ មានខ្យល់ចេញចូល និងតម្លៃនៃការធ្វើ វាជាការច្នៃប្រឌិតមួយដ៏ធំណាស់ ដូច្នេះមិនគួរបោះបង់ចោលទេ គួរតែរៀបចំជាសៀវភៅមួយ ហើយមិនខ្វះទេអ្នកចាំឧបត្ថម្ភ ដើម្បីបោះពុម្ភសៀវភៅនេះ ដើម្បីធ្វើយ៉ាងឱ្យយើងមានមោទនភាពជាខ្មែររបស់យើង។
លើសពីនេះលោករំលឹកថា មោទនភាពខ្មែរមិនមែនអាងតែអង្គរវត្តមួយទេ យើងអាងរឿងច្រើនទៀត ដូចជាសិល្បៈ រចនាបទផ្ទះរបស់យើងច្រើនណាស់ ដែលយើងគួរគាស់កាយពីលក្ខណៈផ្ទះរបស់យើងនេះ»ជាមួយគ្នានេះ នៅថ្ងៃខាងមុខ លោកក៏ចង់ឱ្យរៀបចំបោះសៀវភៅរចនាបទម៉ូតផ្ទះខ្មែរនេះ ជាភាសាបារាំង និងអង់គ្លេសបន្ថែមទៀតផងដែរ ដើម្បីឱ្យបរទេសបានសិក្សា និងស្គាល់ពីម៉ូតផ្ទះរបស់ខ្មែរ ព្រោះរាល់ដងគេមិនសូវស្គាល់ទេផ្ទះខ្មែរនោះ។
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯកឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យនិងមានផាសុខភាពដល់ប្រជាជន  សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGEN21 GLOBAL បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយក្នុងពេលអនាគត។
សម្រាប់ លោកស្រី លី ច័្រន្ទលក្សី  នាយិកា្រកុមហ៊ុន AGENT21 GLOBAL បានថ្លែងថា គោលបំណងនៃការរៀបចំកម្មវិធីប្រគល់ពានរងា󰅕ន់នៅថ្ងៃនេះ គឺសំរាប់ជ្រើសរើសម៉ូតផ្ទះគំរូ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដា󰅉នមានបរិស្ថានល្អ និងមានក្រមិតតៃម្លសមរម្យសម្រាប់ ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅដ្ឋានមានរចនាបទជាខ្មែរ និង្រសបតាមការរស់នៅរបស់ប្រជាជនដែលលអាចប្រែក្លា󰅔យតំបន់រុនតាឯកឲ󰃼កា󰅔យជាទី្រកុងគំរូស្រមាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។
លោកស្រី នាយិកា បន្ថែមថា នៅពេលខាងមុខនេះ ក្រុមហ៊ុន AGENT21 GLOBAL ប្តេជ្ញាថា នឹងនាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងការប្រកួតប្រជែងស្នាដៃនេះ មាននិស្សិតចំនួន៥៣ក្រុមបានចូលប្រកួតប្រជែង និងតម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន៣ម៉ូតផ្សេងគ្នា ហើយការចំណាយលើការសាងសង់ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះតែម្
























No comments:

Post a Comment

Pages