-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Wednesday, January 25, 2023

សម្ដេចតេជោ ហ៊ុន សែន បំផុសការរាប់ថយក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាមួយរូបភាពមួយសន្លឹកដែលរម្លឹកពេលសម្ដេចអាយុ៤៧ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពមួយសន្លឹកជាមួយការបំផុសការរាប់ថយក្រោយ ១០០ថ្ងៃស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើគណនីហ្វេសបុករបស់សម្ដេចនៅល្ងាចថ្ងៃទី២៥ ខែមករា នេះថា រូបភាពមួយសន្លឹកនេះរម្លឹកសម្ដេចទៅឆ្នាំ១៩៩៩ ពេលដែលសម្ដេចទើបនឹងមានអាយុ ៤៧ឆ្នាំ ដេលពេលនោះនៅលេងបាល់ទាត់ និងបាល់ទះនៅឡើយ។

សម្ដេចតេជោបានលើកឡើងថា៖ «១០០ថ្ងៃស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ សូមរាប់ថយក្រោយទាំងអស់គ្នា»។

តាមរយៈរូបថតនោះ ក្នុងចំនោមមនុស្សដែលឈរពីក្រោមសម្ដេចតេជោ គឺមានវត្តមានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ដែលកាលនោះលោកគឺជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចំណែកឯលោក ឯម ច័ន្ទមករា កាលនោះគឺជាតំណាងកុមារកម្ពុជា បច្ចុប្បន្នលោកគឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្ដេចតេជោ ហ៊ុន សែន ចាត់ទុករូបមួយសន្លឹកនេះជារូបដ៏កម្រមួយ៕



0 comments:

Post a Comment