ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់ត្រូវបានជីតាក្មេងស្រីដែលជាអាណាព្យាបាល បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធករណីរំលោ.ភសេពសន្ថវៈជាមួយអនីតិជន។
ករណីខាងលើនេះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីបុរសម្នាក់អាយុ៥៤ឆ្នាំ មានទីលំនៅស្រុកគីរីវង់ ខេត្តតាកែវ ដោយបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបន្តថា ក្នុងពាក្យបណ្តឹងខាងលើនោះ គឺបានប្តឹងចោទថា ជនសង្ស័យខាងលើ ដែលបានចាប់រំលោ.ភសេពសន្ថវៈលើចៅស្រីអាយុ១៣ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ ក្នុងតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាក៏បានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យក្នុងករណីរំលោ.ភសេពសន្ថវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
No comments:
Post a Comment