ប្រជាពលរដ្ឋ ហួសចិត្តទៅលើ កម្លាំងបរិស្ថាន នៅកំពតគយ និងស្នាក់ការទំពាំងសង្កែ បានមកដល់គំនរឈើ ដែលក្រុមឈ្មួញគោទុកស្ថិតនៅ ស្ពានក្ដារ ស្ថិតនៅក្នុងឃុំកំពង់ចាម ប្រហែលជា 10 ម៉ែត្រគីប ស្រាប់តែមួយសន្ទុះក្រោយមកជំនាញបរិស្ថានបានដើរចេញទៅវិញអស់ដោយមិនមានវិធានការបង្ក្រាប - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជាពលរដ្ឋ ហួសចិត្តទៅលើ កម្លាំងបរិស្ថាន នៅកំពតគយ និងស្នាក់ការទំពាំងសង្កែ បានមកដល់គំនរឈើ ដែលក្រុមឈ្មួញគោទុកស្ថិតនៅ ស្ពានក្ដារ ស្ថិតនៅក្នុងឃុំកំពង់ចាម ប្រហែលជា 10 ម៉ែត្រគីប ស្រាប់តែមួយសន្ទុះក្រោយមកជំនាញបរិស្ថានបានដើរចេញទៅវិញអស់ដោយមិនមានវិធានការបង្ក្រាប

ដូច្នេះហើយបានជាក្រុមអ្នកសារព័ត៌មាន អស់សង្ឃឹមទៅលើមន្ត្រីបរិស្ថានជាខ្លាំងខេត្តក្រចេះ៖ ជាក់ស្ដែងនៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2023 ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញគំនរឈើ ជាច្រើនម៉ែត្រីបនៅក្នុងព្រៃស្វាយចន្ទី ស្ថិតនៅ ចំណុចស្ពានក្ដារ ភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅពេលនោះផងដែរ ក៏ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានធ្វើការរាយការណ៍ជូនទៅដល់.លោក ភារម្យ.ត្រូវជាកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានឈរជើងនៅចំណុចនោះផងដែរ

នៅពេលនោះគឺ លោកភារម្យ បានឆ្លើយថាគាត់នៅប្រជុំចាំគាត់ឲ្យភ្នាក់ងាររបស់គាត់ចុះទៅត្រួតពិនិត្យគំនរឈើ ដែលអ្នកសារព័ត៌មានរាយការជូនគាត់ ក្រោយមកក៏បានឃើញបុរសម្នាក់ បានចុះមកដល់ទីតាំងគំនរឈើ នៅចំណុចស្ពានក្ដារនោះពិតមែន។
នៅពេលនោះ ក៏បានឃើញកម្លាំង បរិស្ថានចំនួន 3 រូប ដែលថាមកក្រោមបទបញ្ជាផ្ទាល់ពីលោកសាំងសុខន ត្រូវជានាយកដែនជម្រកកំពតគយ និងប្រធានស្នាក់ការទំពាំងសង្កែ ចុះមកផងដែរ។

ក្រុមរអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំងថា ប្រាកដជាកម្លាំងជំនាញបរិស្ថាន ចុះមកធ្វើការបង្ក្រាបពិតប្រាកដមែនស្រាប់តែឈរជជែកគ្នាបាន ប្រហែលជា 15 នាទី ក្រោយមកក៏កម្លាំងចំនាញបរិស្ថាន បានធ្វើដំណើរចេញពីគំនរឈើម្ដងម្នាក់ៗ រហូតទល់ព្រលប់បាត់ឈឹងតែម្ដង

នៅពេលនោះក៏ក្រុមអ្នកសារព័ត៌មានបានបញ្ជាក់ទៅលើកម្លាំងស្នាក់ការបរិស្ថានទំពាំងស្កាយ និងកម្លាំងស្នាក់ការកំពតគយ ថាតើបងធ្វើការបង្ក្រាបដែរឬទេក៏ បានឆ្លើយតបមកក្រុមការងារអ្នកសារព័ត៌មានវិញថា ពួកគាត់មេបានឲ្យដកកម្លាំង ចេញទៅវិញ ព្រោះមិនមែននៅក្នុងដែនដី ក្រោមការគ្រប់គ្រងរបស់បរិស្ថាននោះទេព្រោះដីនេះ ក្រោមការជំនាញរដ្ឋបាលព្រៃឈើ។

ក្រុមអ្នកសារព័ត៌មានអស់សង្ឃឹមយ៉ាងខ្លាំងទៅលើកម្លាំងជំនាញបរិស្ថានមកដល់គំនរឈើហើយតែមិនហ៊ានបង្ក្រាប ដែលគេបានឲ្យស្គាល់ឈ្មោះមេឈ្មួញពីរូប ទីមួយមានឈ្មោះលោកស្ម័គ្រ មានទីលំនៅនៅភូមិស្ពានក្ដារ ទី 2 ឈ្មោះចែម៉ាប់ មានទីលំនៅនៅភូមិ 5ដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ

ដូច្នេះហើយ បានជាក្រុមអ្នកសារព័ត៌មានបានលើកឡើងចំៗថា ប្រហែលជាជំនាញបរិស្ថានកំពតគយ និងប្រធានស្នាក់ការដែនជម្រកត្រពាំងសង្កែ ខ្លាចអំណាចលោកស្ម័គ្រ និងចែម៉ាប់ហើយ បានជាមិនហ៊ានធ្វើការបង្ក្រាប គំនរឈើប្រភេទលេខ 2 ដែលឃើញជាក់ស្ដែងនៅនឹងផ្នែកនោះ។ ទោះបីថាទីតាំងនេះ ក្រោមការគ្រប់គ្រងរបស់ជំនាញរដ្ឋបាលព្រៃឈើក៏ដោយ គួរតែជំនាញបរិស្ថាន ធ្វើសេចក្ដីរាយការណ៍ជូនមកថ្នាក់ដឹកនាំ ឬធ្វើសេចក្ដីរាយការណ៍ជូនមកជំនាញរដ្ឋបាលព្រៃឈើឲ្យចុះទៅទទួល បានសម មិនមែនឃើញគំនរឈើហើយ ស្រាប់តែនាំគ្នាដើរចេញ ហើយដោះសារយករួចខ្លួនតែប៉ុណ្ណោះទេ។

ជាក់ស្ដែងគំនរឈើដូចខាងលើនេះ កាលពីយប់ថ្ងៃទី 25 ខែមីនា ឆ្នាំ 2013 គោយន្តកន្ត្រៃ ដែលដឹកឈើទាំងអស់នោះ ចំនួន 3 គ្រឿង ឆ្លងកាត់តាមស្នាក់ការទំពាំងសង្កែ គ្រប់គ្រង ដោយនាយកដែនជម្រកព្រៃឡង់គឺលោកសាំងសុខនត្រូវជានាយកដែនជម្រកកំពតគយតែម្ដង។

រាល់សកម្មភាពដែលឈើដឹកជញ្ជូនឈើមកស្តុបទុករួច បន្តលក់ឲ្យក្រុមឈ្មួញនេះ សុទ្ធតែឈើចេញពីដែនជំរកកំពតគយ និងកាត់ចេញពីស្នាក់ការទំពាំងសង្កែទាំងអស់តែម្ដង។
ដូច្នេះហើយបានជាក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋរិះគន់ទៅលើលោកដួង ឆាយសាវុធយ៉ាងខ្លាំង ថាសព្វថ្ងៃនេះ ប្រហែលជាលោកដួងឆាយសាវុធ និងកូនចៅរបស់លោកបានទទួលលាភសក្ការៈពីក្រុមឈ្មួញហើយមើល៍ទៅ ដែលធ្វើអោយក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីព្រៃឡង់នោះហើយបានជាកូនចៅរបស់លោកដួងឆាយបានទៅដល់គំនរឈើហើយបែរជាមិនហ៊ានបង្ក្រាប ហើយឆ្លើយដោះសារយករួចខ្លួន។ តើមន្ត្រីដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល ទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរមែនទេ។ ព្រោះមន្ត្រីដូចនេះ ជាមន្ត្រីល្ពៅរលួយតែម្ដង។
បើនៅតែបណ្ដែតបណ្ដោយ ឲ្យមន្ត្រីដូចនេះ នៅគ្រប់គ្រងនៅស្នាក់ការកំពតគយ និងស្នាក់ការទំពាំងសង្កែរទៀត ដែលជម្រកព្រៃឡង់និងកំពតគយ ប្រាកដជារលាយដោយសារជំនាញបរិស្ថាននេះហើយ ដែលកំពុងបើកភ្លើងខៀវឲ្យក្រុមឈ្មួញ ចូលដឹកជញ្ជូនបទល្មើសព្រៃឈើ និងអាឈើឡើងពេញព្រៃតែម្ដង។
ឯចំណែកលោកសាន សុវិជ្ជា ត្រូវជាមេបញ្ជាការរាយអាវុធហត្ថស្រុកសំបូរ និងលោកចៅហ្វាយស្រុកស្រុកសំបូរក៏កំពុងតែសម្ងំស្ងៀម មិនមានវិធានការអ្វីនោះទេ។
នៅចំណុចឃុំកំពង់ចាម និងឃុំវឌ្ឍនៈ ស្ថិតនៅក្នុងស្រុកសំបូរ បើសមត្ថកិច្ចវិញ គ្រប់ស្ថាប័នតែម្ដងដែរកំពុងតែឈរបោះដៃយកលុយពីក្រុមឈ្មួញ ឬចាំទទួលមីសេងពីក្រុងឈ្មួញ។

ដូច្នេះហើយ បានជាក្រុមអ្នកសារព័ត៌មាន និងកម្លាំងអង្គការក្រៅរាជរដ្ឋាភិបាល សូមសំណូមពរដល់ឯកឧត្តម អភិបាលរងខេត្ត លោកគង់ គំនី ត្រូវជាប្រធានគណៈកម្មការនៃការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខត្តក្រចេះ ជួយមានវិធានការផងចុះទាន។

ព្រោះលោកគង់គំនី ត្រូវជាអភិបាលរងខេត្ត ហើយក៏ទទួលបន្ទប់ ជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើផងដែរ ឬមួយក៏លោកគង់គំនី បានដឹងឮហើយធ្វើជាមិនដឹងទៅវិញ។ ដូច្នេះហើយ បានជាប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានទន្ទូចស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ត្រូវជាមេបញ្ជាការរងកងខេមរៈភូមិន្ទ និងត្រូវជាមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវជាប្រធានគណៈកម្មការនៃការបង្ក្រាបទប់ស្កាត់រាល់បទល្មើសព្រៃឈើថ្នាក់ជាតិផងដែរ។

សូមលោកជួយមានវិធានការ ទៅក្នុងខេត្តក្រចេះ ពិសេសជាងគេគឺលោកសានសុខវិជ្ជាតែម្ដងនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដូចជាកម្លាំងបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើនោះផងទាន បើលោកនៅតែ បណ្ដែតដែលបណ្ដោយ មិនដាក់កម្លាំងចុះត្រួតពិនិត្យ ដែនជម្រកព្រៃឡង់ពិតជារលាយ ដោយសារមន្ត្រីល្ពៅស្អុយនេះហើយ។

រាល់ជុំវិញក្រុមការងារធ្វើការផ្សព្វផ្សាយ បើស្ថាប័ន ឬសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន មានការងើយឆ្ងល់នឹងមិនអស់ចិត្ត ក្រុមការងារនិងរង់ចាំធ្វើការបំភ្លឺបកស្រាយជូនរាល់ម៉ោងធ្វើការ។ សូមអរគុណ។











No comments:

Post a Comment

Pages