អភិបាលស្រុកស្ទោង បានលើកទឹកចិត្តបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ ឃុំ ទាំងអស់ឲ្យអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាគ្រូកសិកម្ម ប្រចាំភូមិ ឃុំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង បានលើកទឹកចិត្តបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ ឃុំ ទាំងអស់ឲ្យអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាគ្រូកសិកម្ម ប្រចាំភូមិ ឃុំ


  

     ស្រុកស្ទោង/ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី 13 ខែមីនា ឆ្នាំ2024 លោកសាយ  គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នងពិធី ប្រកាសទទួលស្គាល់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ -ឃុំ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យកសិកម្មស្រុកស្ទោង ដែលជាគម្រោង ការលើកកម្ពស់អាហារូបត្ថម្ភមូលដ្ឋាន តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពដល់ ភ្នាក់ងារកសិកម្មភូមិ -ឃុំ  ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកមដោយនិរន្តរភាព ក្រោមការការរៀបចំដោយ រដ្ឋបាលស្រុកស្ទោង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងឧបត្ថម្ភគាំទ្រដោយគម្រោងGIZ  MUSEFO។
    ថ្លែងនៅចំពោះមុខសិក្ខាមនៅក្នុងឱកាសនេះ លោក សាយ គឹមឡម បាន បានណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ ឃុំ គ្រប់រូបត្រូវអនុវត្ត និងប្រតិបត្តិកិច្ចការរបស់ខ្លួនឲ្យបានចំគោលដៅនិងមានប្រសិទ្ធភាពដើម្បីជាការចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់វិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍របស់ខ្លួនផ្យកាន់តែប្រសើរឡើង។
    ជាមួយនេះផងដែរ លោកអភិបាលស្រុកបានលើកទឹកចិត្តបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ ឃុំ ទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយជាគ្រូកសិកម្ម ប្រចាំភូមិ ឃុំ ក្នុងការចូលរួមផ្សព្វផ្សាយ បណ្តុះបណ្តាលបន្តដោយផ្ទាល់ដល់កសិករឬសហគមន៍ ដើម្បី ឲ្យថ្លៃដើមនៃការផលិតទាប ហើយទទួលបានទិន្នផលខ្ពស់មានគុណភាព លក់បានថ្លៃខ្ពស់និងជាការឆ្លើយតបឲ្យបានទាន់ពេលវេលាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
      ជាចុងបញ្ចប់ លោកសាយ គឹមឡម បានណែនាំដល់ភ្នាក់ងារគ្រប់រូបត្រូវ រួបរួមសាមគ្គី សហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ផ្ទាល់ ក៏ដូចជាការកៀរគរមូលធន និងធាតុចូល ក្នុងការជំរុញការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពដល់កសិករនិងសហគមន៍ផ្ទាល់ដែលជាជំនាញចាំបាច់មួយដ៏មានសក្តានុពលក្នុងការលើកកម្ពស់ដេស្ឋកិច្ចសហគមន៍ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយរដ្ឋបាលឃុំ ត្រូវបង្កើនការការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងប្រព័ន្ធស្រោចស្រពឲ្យបានស្អេកស្កះថែមទៀតដែលជាវិស័យអាទិភាពចម្បងបំផុត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។
      គួបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់ភ្នាក់ងារនៅពេលនេះគឺមានបួនឃុំ  គឺឃុំសំព្រោជ ចំណាក្រោម រុងរឿង និងឃុំបន្ទាយស្ទោង ដែលស្មើនឹង51ភូមិ  អ្នកផ្សព្វផ្សាយឃុំ 4នាក់ អ្នកផ្សព្វផ្សាយភ្នាក់ងារភូមិ51នាក់។RTN






















No comments:

Post a Comment

Pages