លោកស៊ូម៉ុល ផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែដែលមាន អត្តសញ្ញាណប័ណ្ណ ហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើជាកំហិតនិងសូមចូលរួមបោះឆ្នោត នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកស៊ូម៉ុល ផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែដែលមាន អត្តសញ្ញាណប័ណ្ណ ហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើជាកំហិតនិងសូមចូលរួមបោះឆ្នោត នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា

 


ខេត្តស្វាយរៀង៖លោកស៊ូម៉ុល អភិបាលស្រុករមាសហែក ផ្ដាំផ្ញើដល់លោកតា លោកយាយ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមាន អត្តសញ្ញាណប័ណ្ណ ហួសសុពលភាពសូមប្រញាប់រួសរានមកធ្វើជាកំហិតនិងសូមចូលរួមបោះឆ្នោតថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា។


ការផ្ដាំផ្ញើបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០២៣ក្នុងពិធីសំណេះសំណាលនិងបើកវេទិការសាធារណះជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃខ្ជាយឃុំកំពង់ត្រាចស្រុករមាសហែកដោយមានការចូលរួមពីលោកគង់ធួនមេឃុំ កំពង់ត្រាច លោកស្មៀនឃុំលោកលោកស្រីនិងក្រុមការងារឃុំកំពង់ត្រាច លោកមេភូមិអនុភូមិ សរុបចំនួន៥៤នាក់ ស្រី៤០នាក់។

លោកស៊ូម៉ុល បានអោយដឹងទៀតថា សូមអគុណសន្ថិភាពបើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឃន៏ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់បងប្អូនដែលរស់គ្រប់មូលដ្ឋាន។
 

លោក  អភិបាលស្រុក បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀងដល់បងប្អូនប្រជាពលរដ្ឋពិសេសលោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក  ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធិផលនានាមានការរីកចម្រើនជាច្រើន នៅទូទាំងស្រុករមាសហែក។

លោក ស៊ូម៉ុល ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ សហការជាមួយអា
ជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់និង ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។






















No comments:

Post a Comment

Pages