ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ



នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រតិភូអង្គការ IUCN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវអាទិភាពការងារថ្មីៗរបស់អង្គការ រួមមានគម្រោងការពារនិងស្ដារទឹកក្រោមដីនៅក្នុងអនុតំបន់មេគង្គ គម្រោងអភិរក្សនិងជំរុញអេកូទេសចរណ៍នៅឧទ្យានជាតិវីរៈជ័យ និងគម្រោងអនុវត្តក្របខណ្ឌអនុសញ្ញាស្ដីពីជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូអង្គការ IUCN ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសច្រើនជាងមុនក្នុងកិច្ចការងារបរិស្ថាន ហើយការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានគឺជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាទិភាពការងាររបស់អង្គការ IUCN គឺពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពជាយុទ្ធសាស្ត្របស់ក្រសួងបរិស្ថាន ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ IUCN នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃអាទិភាពទាំងនេះ។






No comments:

Post a Comment

Pages