នៅព្រឹកថ្ងៃទី 13 ខែមេសាឆ្នាំ 2023 លោកសាយគឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងសប្បុរសជនលោកតាលោកយាយចំណុះជើងវត្តបានអញ្ជើញចូលរួមកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាសម្ពោធដាក់ឲ្យប្រើប្រាស់ ព្រះវិហារថ្មី ស្ថិតនៅក្នុងវត្តក្រសាំងមានជ័យ នៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ។
ថ្លែងទៅកាន់ញាតិញោមពុទ្ធបរិស័ទ្ទចំណុះជើងវត្តជិតឆ្ងាយនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបានលើកឡើងថា "ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពនិងកម្លាំងមហាសាមគ្គីរបស់ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានលះបង់កម្លាំងកាយចិត្ត ទ្រព្យធន សហការគ្នាកសាង ទើបធ្វើឲ្យសមិទ្ធផលថ្មីជាព្រះវិហារដ៏ធំស្កឹមស្កៃដើម្បីពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានមូលដ្ឋានគោរពប្រនិបត្តិនិងទុកសម្រាប់គោរពបូជាក្នុងពុទ្ធសាសនាតរៀងទៅ"។
លោកបានបន្ថែមថាដោយសារសុខសន្តិភាពទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចសង្គមជាតិមានការរីកចម្រើន យើងអាចមានឱកាសធ្វើបុណ្យទាន និងកំសាន្តសប្បាយផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំពពកនិងបណ្ដាឃុំនានាក្នុងស្រុកស្ទោង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងរងហានិភ័យឲ្យបានត្រឹមត្រូវនិងឆាប់រហ័សបំផុត។
ជាចង់បញ្ចប់លោកខ្សែកំលងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទូទាំងស្រុកស្ទោងសូមអញ្ជើញត្រៀមខ្លួនទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិដែលតែងតែនាំមកនូវសុខសន្តិភាព នាំឲ្យប្រទេសជាតិរីកចម្រើននិងស្ថិតនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈនៅក្នុងខែកក្កដាឆ្នាំ 2023 ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ព្រះវិហារថ្មីនេះមាន បណ្តោយ១៧ម ទទឹង13ម និងកំពស់16ម ហើយចំណាយទឹកប្រាក់សរុបអស់ចំនួន373,900ដុល្លាអាមេរិក។
No comments:
Post a Comment