ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញបើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយក្នុងស្រុកត្រពាំងប្រាសាទ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញបើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយក្នុងស្រុកត្រពាំងប្រាសាទ

 



(ខេត្តឧត្តរមានជ័យ)៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈតែឥឡូវមានពលរដ្ឋរាយការណ៍មកថា មានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញជាច្រើនកន្លែងក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្កប់បើកលេងក្នុងហាងលក់កាហ្វេដោយឃើញមានក្រុមអ្នកញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹកគគ្រេងប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្រ្កាបសោះ។
ប្រភពដដែលបន្តទៀតថា ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញនៅក្នុងស្រុកត្រពាំងប្រាសាទនេះមានចំនួនបីកន្លែង៖ ទី១.(នៅក្នុងហាងលក់កាហ្វេ នៅភូមិទំនប់ខ្នោ) ទី២.(ក្នុងហាងលក់កាហ្វេ ជិតផ្សារទំនប់ដាច់) ទី៣.(ក្នុងហាងលក់កាហ្វេ យីហោ វឌ្ឍនា កាហ្វេមណ្ឌលគិរី) ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទចម្ងាយប្រហែលជាង ២០០ ម៉ែត្រ ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗ រាប់ម៉ឺនទៅរាប់សិបម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់លានរៀលក៏មានដែរក្នុងមួយថ្ងៃៗ។ ចំណែកឯលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ និងលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទដែលទើបនឹងឡើងកាន់តំណែងថ្មី មិនមានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។ សង្ស័យបានទទួលលាភសក្ការៈខ្លះៗ ពីម្ចាស់ក្រុមហ៊ុនជល់មាន់អនឡាញខាងលើនេះរួចផងក៏មិនដឹង? ទើបដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ ឃុំ ឱ្យមានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញករណីបនល្បែងសុីសងខុសច្បាប់នេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខពោលគឺដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅបានស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យជាពិសេស ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេ) ជាច្រើនកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដោយគ្មានការលើកលែងឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះនឹងមានបញ្ហាប្រឈមពីការបាត់បង់ពីតំណែងទៀតផង៕
 








No comments:

Post a Comment

Pages