រន្ធត់ តក់ស្លត់ ស្លាប់២របួសធ្ងន់២រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នាផ្អើលអ្នកភូមិទាំងក្បាលល្ងាច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រន្ធត់ តក់ស្លត់ ស្លាប់២របួសធ្ងន់២រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នាផ្អើលអ្នកភូមិទាំងក្បាលល្ងាច

 




ខេត្តស្វាយរៀង៖យ៉ាងហោចពាស់មានមនុស្សស្លាប់២របួសធ្ងន់២ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នាផ្អើលអ្នកភូមិទាំងក្បាលល្ងាច។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លើផ្លូវជាតលេខ៣១៤Dចន្លោះគីឡូមែត្រ ២/៣ ស្ថិតក្នុងភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FW ៩០២៣ បើកបរដោយឈ្មោះ ញ៉ែម ទិត្យ ភេទ ប្រុស អាយុ ៣៣ មុខរបរ កម្មករ​រោងចក្រ (ស្លាប់)រស់នៅ​ភូមិព្រៃទូល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះយ៉ែម សាកូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ (ធ្ងន់)រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង ដោយធ្វើដំណើរក្នុងទិសដៅពីរត្បូងទៅជេីង
វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥ សេរីឆ្នាំ២០១៥ ពណ៍ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១O ៣៥៥៥

បើកបរដោយឈ្មោះ មុីន សុផាត ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់)រស់នៅភូមិព្រៃវល្លិ៍ ឃុំ ថ្មី ស្រុកស្វាយទាប ខេត្ត ស្វាយរៀង និងអ្នករួមដំណើរ ឈ្មោះពេជ្រ ជាងឡុង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មកររោចក្រ (របួសធ្ងន់)រស់នៅភូមិរោទិ៍ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដែលធ្វើដំណើរបញ្ច្រាស់គ្នា លាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមផ្លូវតែម្ដង។
ចំពោះ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការស្រុកស្វាយទាប ។
ចំណែកអ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
រីឯសាកសពទាំង២នាក់សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។RTN2








No comments:

Post a Comment

Pages