មណ្ឌលគិរី ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។
ដូច្នេះហើយទើបឈ្មួញឈ្មោះ លីន ឈ្មោះ រត្ន័ និងឈ្មួញឈ្មោះ ចែ សក់ក្រហម នៅតែធ្វេីសកម្មភាពប្រមូលទិញឈើប្រណីត ឲ្យមេឈ្មួញយួន ដុះស្លែឈ្មោះ តា វី ដឹកជញ្ជូនទៅស្រុកយួន យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្ត រក្សាភាពស្ងៀមស្ងាត់។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកអូររាំង ស្រុកកែវសីមា ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនងាំប្រាំមួយ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះ ឈ្មួញឈ្មោះ លីន ឈ្មោះ រត្ន័ ឈ្មោះ ចែ សក់ក្រហម បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ចេញពីស្រុកអូររាំង ស្រុកកែវសីមា ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួល ឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។
ប្រភពពីមន្ត្រីសមត្ថកិច្ច ក្នុងស្រុកអូររាំង និងស្រុកកែវសីមា បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើននៅពេលនេះ គឺឈ្មួញឈ្មោះ លីន ឈ្មោះ រត្ន័ ឈ្មោះ ចែសក់ក្រហម ដែលសុទ្ធតែជាឈ្មួញមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។
ការដែលមេឈ្មួញយួនចាស់វស្សា ឈ្មោះ តា វី ប្រមូលទិញឈើផ្តាច់មុខ ក្នុងស្រុកអូររាំង និងស្រុកកែវសីមា ពីឈ្មួញជេីងខ្លាំងឈ្មោះ លីន ឈ្មោះ រត្ន័ គឺដោយសារអាងខ្នងបង្អែករឹងមាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទេីបបុគ្គលទាំងអស់នោះ គេចផុតពីការបង្ក្រាប។
ប្រជាពលរដ្ឋក្នុង ស្រុកអូររាំង និងស្រុកកែវសីមា ព្រមទាំងប្រជាសហគមន៍ ខេត្តមណ្ឌលគីរី អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិ ដេីម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ ពួកឈ្មួញឈ្មោះ លីន ឈ្មោះ រត្ន័ ជាក់ជាពុំខាន់ឡេឡើយ៕RTN
No comments:
Post a Comment