ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងភូមិ ចេកឃុំពង្រលើស្រុកជីក្រែងបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថាពួកគាត់មិនហ៊ានហាមាត់និយាយអ្វីទេម្នាក់ៗ បានត្រឹមរាយការណ៍ប្រាប់អ្នកសារព័ត៍ថាមានគ្រឿងចក្រ លោក រាក់ ដែលគេដឹងថាសព្វថ្ងៃស្នាក់នៅភូមិព្រីង ចូលឈូសឆាយដីព្រៃដោយខុសច្បាប់ចូលធ្វើទាំងថ្ងៃទាំងយប់ត្រង់ចំណុច ស្រែច្រក ភូមិ ចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវបានគេស្គាល់ថាជាដីរបស់ចែ អុីងថៅកែទឹញដំឡូង រស់នៅក្នុងភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាព ឈូសឆាយដីព្រៃដោយខុសច្បាប់របស់ចែ អុីង។
បន្ទាប់ពីភ្នាក់ងារសារព័ត៌មានយើងបានចុះផ្ដិតយករូបភាពហើយក៏បានរាយការណ៍ជូនលោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវដែរ តែលោកប្រាប់ថាលោកជាប់រវល់ ចាំរួចរវល់លោកនឹងចុះទៅមើល តែភ្នាក់ងារយើងបានទាក់ទងលោក ភោគវីរៈ ម្ដងទៀតតែលោកនៅតែឆ្លើយថាជាប់រវល់ដដែល។
បើតាមការសាកសួរពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានយើងប្រចាំនៅទីនោះបាននិយាយថា អាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះហាក់បីដូចជាមិនអើពើទាល់តែសោះទោះបីឮគ្រឿងចក្រវ៉ៃលន់រំពងពេញព្រៃទាំងយប់ទាំងថ្ងៃក៏ដោយ ប្រហែលជាគេសែនឱ្យហើយមើលទៅបានជាមិនបង្ក្រាប។
លើសពីនេះទៅទៀតពលរដ្ឋបាននិយាយថា ខណះពេលដែលគ្រឿងចកំពុងតែឈូសឆាយដីព្រៃលឺសម្លេងឡើងរំពងព្រៃបែរជាមន្រ្ដីជំនាញក៏ដូចជាអាជ្ញាធរមិនហ៊ានទៅមើលនិងបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងបន្ដទៀតថា លោក រាក់ មានគ្រឿងចាក់អេស្កាវ៉ាទ័រស៊ីឈ្នួលវ៉ៃព្រៃមួយគ្រឿងពិតជាហ៊ានមែន យកទៅឈូសឆាយដីព្រៃជាច្រើនហិតដោយពុំខ្លាចច្បាប់ទាល់តែសោះ។
ប្រជាពលរដ្ឋជាច្រើនក៏ដូចជាអង្គការឃ្លាំមើលព្រៃឈើស្នើសុំដល់ លោក សផល្លា លោក ម៉ុង ប៊ុនលីមនិងលោក ស៊ុនគង់ ប្រធានមន្ទីរខេត្តសៀមរាប ជាពិសេសលោកចៅហ្វាយស្រុកដែលទើបតែឡើងថ្មី លោក បូ ម៉េងទ្រី ជួយមើលនិងចាត់វិធានការ ទៅលើម្ចាស់ដីនិងគ្រឿងចក្រលោក រាក់នោះផងទៀន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ ដោយ RTN 2
No comments:
Post a Comment