ខេត្តបាត់ដំបង ៖ក្រុមគ្រួសាររបស់នាងខ្ញុំបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុនសែន និង ឯកឧត្តម ឌួង តារា សាលាឧទ្ធរណ៍ភ្នំពេញ តុលាកំពូលភ្នំពេញ ដែលបានជួយអន្តរាគមន៍ផ្តល់ យុត្តិធម៌ដល់គ្រួសារនាងខ្ញុំ ហេីយអាជ្ញាសាលាក៏បានចុះអនុវត្តន៍ ប្រគល់ដី ពីថ្ងៃ ទី09 ខែធ្នូ ឆ្នាំ2022 ចប់សព្វគ្រប់ ប៉ុន្តែមកដល់ថ្ងៃនេះ នៅមិនទាន់ជ្រះស្រឡះដីមួយកន្លែងនេះស្ថិតនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 02030502-0055 ប្លង់រឹងកម្មសិទ្ធ ឈ្មោះ ស្វាយ ចាន់ណារី ។ វិវាទ ដែលមានឈ្មោះ ស្វាយ ចាន់ណារី និង ឌិត ជិន បានបញ្ចប់ហេីយ តុលាការកំពូលរាជធានីភ្នំពេញ សម្រចបិតផ្លូវតវ៉ា ។ក្រោយពេលដំណើរការក្តីតាមនីតិវិធីតុលាការអស់៥សាលាករណីនេះ។
ក្នុងករណីវិវាទនេះ គឺមានចំណុចសំខាន់គួរអោយកត់សម្គាល់គឺក្នុងពេលដែល ស្វាយ ចាន់ណារី កំពុងមានវិវាទដីធ្លីជាមួយ ឌិត ជិន គឺ ស្វាយ ចាន់ណារី បានស្នើសុំតុលាការដាក់រក្សាការពារលើដីខាងលើរង់ចាំការសម្រេចពីតុលាការ។ ប៉ុន្តែ ឌិត ជិន បែរជាយកដីកំពុងមានវិវាទទៅលក់អោយ សុខ ប៊ុន ដារ៉ា ដែលផ្ទុយពីបញ្ញត្តិគោលការណ៍ច្បាប់។
ឌិត ជិន យកដី ឈ្មោះ ស្វាយ ចាន់ណារី ដែលគាត់ត្រូវជាម្តាយរបស់នាងខ្ញុំ ទៅលក់អោយឈ្មោះ សុខ ប៊ុនដារ៉ា ទាំងដែលរឿងកំពុងប្តឹងតវ៉ាគ្នានៅឧទ្ធរណ៍ភ្នំពេញ ។ មួយវិញទៀត សុខ ប៊ុនដារ៉ា គាត់ក៏បានដឹងថាដីនិងកំពុងតែមានវិវាទដែរ ចុះហេតុអ្វីគាត់នៅតែទិញ ចុះ ឌិត ជិត គាត់បានប្លង់មកពីណា បេីប្លង់រឹងនៅម្តាយរបស់នាងខ្ញុំហ្នឹង…..??? រាល់ថ្ងៃនេះ សុខ ប៊ុនដារ៉ា ប្តឹងៗៗៗ ម្តាយនាងខ្ញុំរហូត…! ខ្ញុំព្យាយាមអត់ធ្មត់គ្រប់យ៉ាងកន្លងមក ឈឺចាប់ណាស់ ព្រោះគ្រួសារនាងខ្ញុំគ្មានលទ្ធភាពដេីរក្តីបន្តទៀតទេ មានតែផុសក្នុងfbដេីម្បីឲបងប្អូនមហាជនបានដឹងពីរឿងអយុត្តិធម៍មួយនេះ 🙏🏻😭
1: ប្តឹងទាមទារឲលុបការចុះអនុត្តន៍
2: ប្តឹងធ្វេីអោយខូចខាតដោយចេតនានិងរំលោភកាន់កាប់អចនវត្ថុរបស់អ្នកដ៏ទៃ ( ដីរបស់ម្តាយនាងខ្ញុំ មានប្លង់រឹងត្រឹមត្រូវ បែរជាមកប្តឹងម្តាយនាងខ្ញុំទៅវិញ)
3:ប្តឹងលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ( ត្រង់ចំនុចនិងខ្ញុំឆ្ងល់ថាគេលួចទិញលក់ដីក្លែងឯកសារហេីយគេបែរជាមកប្តឹងខ្ញុំនិងម្តាយនាងខ្ញុំវិញ)
4:ដាក់រក្សាការពារលេីដីម្តាយនាងខ្ញុំដែលជាម្ចាស់កម្មសិទ្ធទៅវិញ៕
សុខ ប៊ុនដារ៉ា ក៏មានប្លង់រឹងដែល ព្រោះប្លង់គាត់ទិញពីប្លង់ទុតិយតា
( តែការពិតប្លង់រឹងពិតប្រាកដនៅម្តាយនាងខ្ញុំទេ) ខ្ញុំមិនយល់….! ច្បាប់ប្រទេសគិតយ៉ាងណា🙏🏻
គ្រួសារនាងខ្ញុំពិតជាអយុត្តិធម៍ខ្លាំងណាស់ 🙏🏻
🙏🏻គ្រួសាររបស់នាងខ្ញុំសូមសំណូមពរដល់ សម្តេចតេជោរ នាយរដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង លោក អភិបាលខេត្តបាត់ដំបង តុលាការខេត្តបាត់ដំបង ជួយរកយុត្តិធម៍ដល់គ្រួសារនាងខ្ញុំផង 🙏🏻🙏🏻🙏🏻 #សមជួយស៊ែរម្នាក់1មួយផងដើម្បីដឹងដល់សម្ដេចពុក
No comments:
Post a Comment