គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការសាងសង់កែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គម្រោងដាក់ដេញថ្លៃក្នុងតម្លៃទាប តើការសាងសង់កែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានគុណភាព ត្រឹមត្រូវតាមស្តង់ដា តាមបច្ចេកទេសដែរឬទេ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ?



 


ខេត្តស្វាយរៀង៖ គម្រោងដាក់ដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាមេ មានប្រវែង២៧២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ឃើញមានក្រុមហ៊ុនចំនួន ៩ ក្រុមហ៊ុន បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាប ដោយគម្រោងប៉ាន់ស្មាន៖១៥៧,៩២៤,២០០រៀល ហើយតម្លៃដែលដេញថ្លៃបានក្នុងតម្លៃទាបជាងគេអាចទទួលយកបានគឺ ៖ ៥៥,៥០០,០០០.រៀល របស់ក្រុមហ៑ុន សូ ចាន់រ៉ា ជាអ្នកទទួលការសាងសង់ ។
អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង សង្កាត់ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការ ចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់ឲ្យមានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។
ការដាក់ដេញថ្លៃនេះធ្វើឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលាសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ៖ ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទាថ្លៃទឹកតែច្រើនហើយថ្លៃ ។
ប្រភពបានបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាមទាទឹកតែដែរ ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការ អស់៣៥% ឬទៅ៤០% ផងដែរ៕




No comments:

Post a Comment

Pages