ខ្មាន់កាំភ្លើង ឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី)ជាមេឈ្មួញរកសុីឈេីល្បីល្បាញ នៅក្នុងខេត្តមណ្ឌលគីរី បានបាញ់មកលេីស្ត្រី ម្នាក់អោយរង​របួសធ្ងន់ ហើយរួចរត់គេចខ្លួនបាត់ស្រមោល..!! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ខ្មាន់កាំភ្លើង ឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី)ជាមេឈ្មួញរកសុីឈេីល្បីល្បាញ នៅក្នុងខេត្តមណ្ឌលគីរី បានបាញ់មកលេីស្ត្រី ម្នាក់អោយរង​របួសធ្ងន់ ហើយរួចរត់គេចខ្លួនបាត់ស្រមោល..!!

 



ខេត្តមណ្ឌលគីរី ៖ ប្រភពចែកចាយបានបញ្ជាក់ថា: កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ មានករណីបាញ់សម្លាប់ បង្ករឡើងដោយជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី ) ជាបាញ់មកលើស្ត្រីម្នាក់ ជាអ្នកធ្វើសាឡន ឈ្មោះ ចន សុវណ្ណេត(ហៅ ហ្សា)មាន អាយុ ២៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចអូស្ពាន ក្នុងសង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ស្ត្រី​រង​គ្រោះ​ ខាងលេី មាន​ទីលំនៅ ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​ស្ទឹង​សែន ខេត្តមណ្ឌលគិរី ត្រូវបាន ខ្មាន់កាំភ្លើង​ ឈ្មោះ រស់ពុទ្ឋា ហៅ(ក្របី) បានប្រេីអាវុធ​ បាញ់មកលេី ឈ្មោះ ចន សុវណ្ណេត (ហៅ ហ្សា) បានរងរបួសធ្ងន់ រួចរត់គេចខ្លួន​ទៅបាត់ស្រមោល លុះក្រោយមក សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ផ្ទាល់មាត់​ភ្លាម​ៗពីជនរងគ្រោះ ពេល​នោះ​លោក​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​កម្រិត​ធ្ងន់​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

ដោយរកឃេីញថា ជន​រង​គ្រោះ​ ត្រូវ​បានខ្មាន់កាំភ្លើង​ បាញ់​ចំមួយគ្រាប់​ ដោយ​អាវុធ​ខ្លី ចំ​ដើមទ្រូង​ខាងស្ដាំ ក្បាល​គ្រាប់​ចូល​បៀម​នៅ​ក្រោម​ស្លាបប្រចៀវ និង​ របួស​ប​ញ្ឆឹ​ត​ដើមដៃ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មនមន្ទីរពេទ្យង្អែកខេត្តមណ្ឌលគិរី ។
យោងតាម​សាក្សី​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជន​ដៃដល់​ គឺ​ សង្ស័យ​ឈ្មោះ រស់ ពុទ្ធា ហៅ​(ក្របី) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​រកស៊ី ឈេី ល្បីល្បាញម្នាក់ មាន​ទីលំនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ក្រុមគ្រួសារ ជនរងគ្រោះ ខាងលេី សូមអំពាវនាវទៅដល់ សម្តេច តេជោ ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ ជួយដល់គ្រួសារស្លូតត្រង់ផង ព្រោះមិនទាន់មាន បានពន្លឺ យុត្តិធម៌ នៅទ្បេីយ ដូច្នេះសម្តេច ពុក មេត្តា ជួយដល់កូនចៅ ដែលជ្រកកោម នូវដំបូងសន្តិភាព និងសមត្ថកិច្ច​ជំនាញសូម បន្ត​ធ្វេីការ​ស្រាវជ្រាវ និង​ តាម​រក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​នាំមកផ្តន្ទាទោស​តាម​នីតិវិធីច្បាប់ ៕




No comments:

Post a Comment

Pages