ពលរដ្ឋថាៈ ទាហានស្រុកកោះញែកម្នាក់ ប្រើកាំភ្លើងបាញ់សំឡុត និងកាត់រលំផ្ទះពួកគាត់ ដើម្បីដណ្ដើមយកដី! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពលរដ្ឋថាៈ ទាហានស្រុកកោះញែកម្នាក់ ប្រើកាំភ្លើងបាញ់សំឡុត និងកាត់រលំផ្ទះពួកគាត់ ដើម្បីដណ្ដើមយកដី!




(មណ្ឌលគិរី)៖ ប្រធានសហគមន៍.រួមនិងពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បានអះអាងដូចៗគ្នាថាៈ ពួកខ្លួនកំពុងរងការគំរាមកំហែងបំភិតបំភ័យ និងបាញ់សំឡុត ពីសំណាក់មន្ត្រីយោធា ស្រុកកោះញែក និងបក្ខពួក។
ដែលបានស្ពាយកាំភ្លើងវែង មកបន្លាចក្នុងទំនាស់ដីធ្លី និងបាញ់សំឡុតចំនួន០៣គ្រាប់ ហើយថែមទាំងកាត់រលំផ្ទះពលរដ្ឋ ដោយចិត្តឯងគ្មានដីកាសម្រេចពីតុលាការទៀតផង.!។
ប៉ុន្តែសាម៉ីខ្លួនបំភ្លឺថាៈ ពួកខ្លួនមិនបានបាញ់ពលរដ្ឋទេ គឺបាញ់មេឃលេងប៉ុណ្ណោះ..!។
សូមជម្រាបថាៈ ដីដែលកំពុងមានទំនាស់យ៉ាងក្ដៅគគុកនោះ មានទំហំជិត១០០ហិកតា ស្ថិតនៅចំណុច”អន្លុងចេក”ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះពលរដ្ឋឈ្មោះ ពៅ ភិន ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បានថ្លែងប្រាប់«RTN»នៅថ្ងៃទី០៩.០៨.២០២៣ថាៈ ខ្លួនរួមនិងពលរដ្ឋចំនួន០៦គ្រួសារទៀត ពិតជាបានរងគ្រោះដោយសារ ឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាស្រុកកោះញែកឈ្មោះ រឿន រដ្ឋា ប្រាកដមែន.!។
បើតាមលោក ពៅ ភិន ថ្មីៗនេះឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បានធ្វើទុក្ខបុកម្នេញមកលើពួកគាត់គ្មានឈប់ឈរ..!។
ដោយប្រើអាវុធវែង ក្នុងការបាញ់សំឡុត និងកាត់រលំផ្ទះពួកគាត់ ដណ្ដើមយកដីស្រស់ៗតែម្ដង.!។
លោក ពៅ ភិន បានលើកឡើងថាៈ ដើមចមដំបូង កាលពីឆ្នាំ២០១៧ លោក សុវិន ហួន ប្រធានសហគមន៍ បានចែកដីត្រង់ចំណុចខាងលើ ឱ្យពលរដ្ឋប្រមាណជាង ៣០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានដីទំហំ ចាប់០៣ហិកតា ដល់១៥ហិកតា។
ក្រោយទទួលបានការបែងចែក ពី”សហគមន៍”ហើយនោះ ពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលរហូតមក.!។
លុះដល់កំឡុងឆ្នាំ២០២២ ទើបពលរដ្ឋស្នើសុំលិខិតកាន់កាប់ដឹងឭ ពីអាជ្ញាធរភូមិ-ឃុំ.!។
ទន្ទឹមនិងនោះ ស្រាប់តែលេចឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បានមកអះអាងថាៈ ដីចំណុច”អន្លុងចេក”ដែលមានទំហំជាង៥០ហិកតា ជាដីរបស់ខ្លួនទៅវិញ!។
ដោយគ្របលើពលរដ្ឋចំនួន ៧គ្រួសារ ដែលកំពុងកាន់កាប់ជាក់ស្ដែង និងស្នាក់នៅ ហើយក្នុងចំណោម៧គ្រួសារនោះ មានគ្រួសារលោក ពៅ ភិន ផងដែរ.!។
លោក ពៅ ភិន បញ្ជាក់ថាៈ ក្រោយឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា អះអាងថាៈ ដីពលរដ្ឋ៧គ្រួសារ ត្រង់ចំណុចខាងលើជាដីរបស់ខ្លួននោះមក…!។
ក៏កើតជាទំនាស់ខ្លាំងក្លា ខណៈឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា តែងតែធ្វើទុក្ខបុកម្នេញ មកលើពួកគាត់ ក្រោមហេតុផលផ្សេងៗ.!។
ជាក់ស្ដែងៈ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា និងឈ្មោះ អឿន ម៉ៅ បានទាញកាំភ្លើងវែង មកបាញ់ចំនួន០៣គ្រាប់ ផ្អើលនៅទីតាំងដីទំនាស់!។
បន្ទាប់ពីបាញ់គំរាមហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា.ឈ្មោះ អឿន ម៉ៅ និងបក្ខពួក។
បានលើកគ្នា មករុះរើនិងកាត់រលំផ្ទះ របស់លោក ពៅ ភិន ត្រង់ចំណុច”អន្លុងចេក”ស្ថិតនៅភូមិ-ឃុំខាងលើចោលតែម្ដង!។
ក្នុងនោះលោក ពៅ ភិន ក៏បានថតអំពីសកម្មភាព ហើយមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បានឆក់ដណ្ដើមទូរស័ព្ទរបស់គាត់ យកទៅបោកចោលខ្ទេច..!។
ភ្លាមនោះឈ្មោះ រឿន រដ្ឋា បានរត់ទៅយកកាំភ្លើងវែង ពីក្នុងរថយន្តខ្លួន ដើម្បីមកសំឡុតក្រុមពលរដ្ឋ ធ្វើឱ្យពលរដ្ឋរត់ចែកជើងគ្នា..!។
លោក ពៅ ភិន បញ្ជាក់ទៀតថាៈ ពុំមែនតែគ្រួសារលោកប៉ុណ្ណោះទេ ដែលរងការបំភិតបំភ័យ គំរាមកំហែង និងបណ្ដេញចេញពីដីរបស់ខ្លួន!។
ពោលគឺ ពលរដ្ឋ៦គ្រួសារទៀត ក៏មានវាសនាមិនខុសពីលោកដែរ ដោយត្រូវឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា សំឡុតបំភិតបំភ័យ និងបណ្ដេញចេញ ពីដីរបស់ពួកគាត់ដូចគ្នាផងដែរ…!។
ខណៈដំឡូងមី និងកូនស្វាយចន្ទី របស់ពលរដ្ឋ ក៏ត្រូវបានឈ្មោះ អឿន ម៉ៅ.ឈ្មោះ រឿន រដ្ឋា និងគូកន ដកបំផ្លាញចោលអស់គ្មានសល់…!។
ជាមួយគ្នានោះ បន្ទាប់ពីបាញ់សំឡុតកាត់រលំផ្ទះ និងបណ្ដេញពលរដ្ឋទាំង៧គ្រួសារ ចេញពីដីហើយ។
ពួកគេ បានសង់ផ្ទះ១ខ្នងប្រក់ស័ង្កសី នៅលើដី ដែលដណ្ដើមបានថែមទៀត.!។
ករណីនេះត្រូវបានលោក សុវិន ហួន ប្រធានសហគមន៍ អះអាងប្រាប់







«RTN»ថាៈ ដីត្រង់ចំណុចខាងលើប្រជាសហគមន៍ កាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
រហូតដល់ឆ្នាំ២០១៧ រូបលោក បានបែងចែកឱ្យ ពលរដ្ឋជាង៣០គ្រួសារ..!។
លោក សុវិន ហួន បន្តថាៈឈ្មោះ អឿន ម៉ៅ និងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា អាងសែស្រឡាយ និងខ្នងបង្អែករឹងមាំ មករំលោភ យកដីពលរដ្ឋតែម្ដង!។
រីឯលោក តុត ព្រុត មេភូមិរវ៉ាក់ រួមនិងលោក ប៉ិល ឌិត មេឃុំរយ៉មិនអាចសុំការបកស្រាយបានទេ ដោយនៅព្រឹកទី០៩.០៨.២០២៣ ទូរស័ព្ទពួកគាត់ខលមិនចូល.!។
ក្នុងនោះលោក យឹម ហេង ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកោះញែកបានថ្លែងប្រាប់«RTN»ថា ករណីខាងលើ លោកពុំបានដឹងទេ ហើយក៏ពុំមានបណ្ដឹង ណាមួយ មកដល់ការិយាល័យ របស់លោកដែរ.!។

ចំណែកលោក ឌឹម នី អភិបាលស្រុកកោះញែក.មិនអាចសុំការបកបញ្ជាក់បានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។
ចំពោះលោក អឿន ម៉ៅ បុគ្គលដែលរងការចោទប្រកាន់ផ្ទាល់ បានបំភ្លឺថាៈរូបលោកពិតជាបាន កាន់កាប់ដីត្រង់ចំណុចខាងលើ ប្រាកដមែន.!។
លោកបន្តថាៈ ដោយសារការ ទិញលក់ដីនៅ”អន្លុងចេក”នេះហើយ ទើបខ្លួនចាញ់បោកលោក សុវិន ទួន មេភូមិប៉ាថា ឃុំរលួសសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ អស់ប្រាក់ជាច្រើន!។
ក្រោមហេតុផល គ្រប់គ្រងសម្របសម្រួល កាន់កាប់និងលក់ទិញ ដីជាបន្តបន្ទាប់ ព្រោះថា ទីតាំងដីខាងលើ ស្ថិតនៅជាប់ព្រំប្រទល់រវាង ខេត្តក្រចេះ និងមណ្ឌលគិរី។
លោក អឿន ម៉ៅ បញ្ជាក់ទៀតថាៈ ក្រោយរត់ការជាមួយមន្ត្រីពាក់ព័ន្ធ រួមនិងលោក សុវិន ទួន មេភូមិប៉ាថា អស់ប្រាក់ច្រើនហើយ មិនបានផល.!។
ខ្លួនក៏បង្វែរគោលដៅ មករត់ការធ្វើលិខិតកាន់កាប់ដី ជាមួយលោក មេភូមិរវ៉ាក់ រួមនិងលោក មេឃុំរយ៉ ជំនួសវិញ..!។
-ចំពោះសំនួរថាៈ តើមន្ត្រីយោធាឈ្មោះ រឿន រដ្ឋា បានបាញ់សំឡុត ពលរដ្ឋមែនឬទេ..?។
-ត្រង់ចំណុចនេះលោក អឿន ម៉ៅ បានឆ្លើយថាៈ ពិតជាមានការបាញ់ប្រាកដមែន!។
ប៉ុន្តែមិនបានបាញ់ពលរដ្ឋ ឬសំឡុតពលរដ្ឋទេ គឺបាញ់ឡើងលើលេង ចំនួន០៣គ្រាប់ប៉ុណ្ណោះ។
ចំណែកការ កាត់រលំផ្ទះរបស់ឈ្មោះ ពៅ ភិន លោក អឿន ម៉ៅ បានឆ្លើយថាៈ មកពីឈ្មោះ ពៅ ភិន រំលោភយកដីខ្លួន…!។
ទោះជាយ៉ាងណាក្ដីៈ ពលរដ្ឋនៅតំបន់នោះ សូមស្នើយ៉ាងទទូច ដល់ថ្នាក់ដឹកនាំស្រុក-ខេត្ត ក៏ដូចជាក្រសួងពាក់ព័ន្ធ!។
សូមមេត្តាបើកការស្រាវជ្រាវ ជួយរកយុត្តិធម៌ ដល់ពួកគាត់ដោយក្ដីអនុគ្រោះ និងដើម្បីចាត់វិធានការ លើបុគ្គលមន្ត្រីយោធា..!។
ដែលអាងអំណាចតួនាទីបុណ្យស័ក្ដិ ប្រើកាំភ្លើងបាញ់សំឡុតពលរដ្ឋ បង្កអំពើអសន្តិសុខក្នុងមូលដ្ឋាន និងកាត់រលំផ្ទះពលរដ្ឋ ដោយចិត្តឯង គ្មានដីកា សម្រេចពីតុលាការ៕


No comments:

Post a Comment

Pages