អភិបាលស្រុកស្ទោងណែនាំដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងរងគ្រោះដោយទឹកជំនន់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងណែនាំដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងរងគ្រោះដោយទឹកជំនន់

 



   លោកបាន ណែនាំដូចនេះក្នុងឱកាសដែល លោក និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ចំនួន ១៨ គ្រួសារ នៅក្នុងភូមិសូភី  ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ 2023 ។
      
        ជាមួយគ្នានេះដែរ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការថែទាំ ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំទាំងអស់ដែលបានរងគ្រោះដោយទឹកជំនន់ ឡើងវិញឲ្យបានទាន់ពេលវេលា ដើម្បី ស្ដារនូវគុណភាពឡើងវិញនិងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

      លើសពីនេះលោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដ៏សប្បុរសជនជិតឆ្ងាយ ដែលតែងតែសហការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ ក៏ដូចជាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងពេលនេះ ក៏ដូចពេលកន្លងមក។។

         លើសពីនេះទៀតលោកក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ សូមធ្វើការយកចិត្តទុកដាក់និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងបានរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទឹងស្ទោងនៅតាមមូលដ្ឋានរបស់ខ្លួន មករដ្ឋបាលស្រុកស្ទោង ដើម្បីមានវិធានការជួយទ្រទ្រង់ជីវភាពផងដែរ។

     សូមបញ្ជាក់ផងដែរថា អំណោយដែលបងប្អូនទទួលបាននៅក្នុងឱកាសនេះក្នុងម្នាក់ៗទទួលបាននូវ អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងមី១កេះ។
  










No comments:

Post a Comment

Pages