ឯកឧត្តម រស់ សារាំ ត្រូវបានប្រកាសជាព្រះរាជអាជ្ញាខេត្តកំពង់ធំជំនួសលោក ស៊ិន វិរៈ ដែល្រូវបានផ្លាស់ចេញ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម រស់ សារាំ ត្រូវបានប្រកាសជាព្រះរាជអាជ្ញាខេត្តកំពង់ធំជំនួសលោក ស៊ិន វិរៈ ដែល្រូវបានផ្លាស់ចេញ

 


(កំពង់ធំ)៖ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំជំនួសលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ដែលបានផ្លាស់ទៅខេត្តកំពង់ស្ពឺក្រោមវត្តមានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីគ្រប់លំដប់ថ្នាក់ជាច្រើនរូប នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ិន វិរៈ បានលើកឡើងថាសាលាដំបូងខេត្តកំពង់ធំពន្លឿនរកយុត្តិធម៌ឱ្យបានឆាប់រហ័សព្រមទាំងការលើកកម្ពស់សមត្ថភាពស្ថាប័នយុត្តិធម៌ក្នុងការផ្តល់សេវាកម្មយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងនិងកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារក្នុងនោះស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានចូលរួមយ៉ាងសកម្មដោយមោះមុតដោយអស់ពីកម្លាំងកាយ កម្លាំងចិត្តទើបធ្វើឱ្យសាលាដំបូងនិងអយ្យការអមសាលាដំបូរខេត្តកំពង់ធំ ទទួលបាន ការជោគជ័យក្នុងយុត្តិ នាការនេះ ហើយស្ថានប័នអយ្យការបានចំណាត់សំណុំរឿងបានដូចតទៅ មុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌសល់ចំនួន ២៩៩ រឿង ។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថាក្រសួងយុត្តិធម៌បានកំណត់ទិសដៅកែទម្រង់ក្នុងវិស័យយុត្តិធម៌ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភ២ យើងហៅថាជាសសរស្តម្ភកំណែទម្រង់សសរទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការនិងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។

ឯកឧត្តមបន្តថាសសរស្ដម្ភទី២ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឯកឧត្តម កើត រិទ្ធ បានដាស់តឿនមន្ត្រីទាំងអស់ត្រូវមានសាមគ្គីឯកភាពគ្នាដើម្បីសម្រេចឱ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាលជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងយកចិត្តទុកដាក់បន្ថែមក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវ សំណុំរឿងនានា ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។

ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្មីបានប្តេជ្ញាចិត្តខិតខំដឹកនាំនិងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌សំដៅបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចគោលដៅ ពិសេសសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។














No comments:

Post a Comment

Pages