ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត រួមមានថវិកា ៤,០០០,០០០រៀល,អង្ក២,០០០គីឡូ ទឹកសុទ្ធ៣៧កេះ, មី៤៩កេះ, ទឹកផ្លែឈើ ៣៧កេះ, ទឹកត្រី១០យួ, ទឹកស៊ីអ៉ីវ៧យួ, និងសម្ភារៈមួយចំនួនទៀត។
ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជគុណ ព្រះអនុគុណក្នុងខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមេគណខេត្ត និងព្រះអនុគណនៅតាមបណ្តាវត្តនានាដែលបានឧបត្តម្ភនៅសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីទុកចាត់ចែងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
No comments:
Post a Comment