(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគួសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបទប្រជាជនអោយយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនដែរថា ប្រទេសកម្ពុជា បានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ៕
No comments:
Post a Comment