លោកសួន ម៉ាលីន អភិបាលខេត្តព្រៃវែង ទេីបឡេីងកាន់តំណែងថ្មី ព្រមទាំង លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគូរមើលរំលង ម្ចាស់កាស៊ីណូស្វាយអាង៉ោង បើកល្បែងបញ្ជាល់មាន់ខ្នាតធំ ឲ្យពលរដ្ឋខ្មែរ និងជនជាតិយួនលំហូរចូលលេង យ៉ាងពេញបន្ទុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ ? - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកសួន ម៉ាលីន អភិបាលខេត្តព្រៃវែង ទេីបឡេីងកាន់តំណែងថ្មី ព្រមទាំង លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគូរមើលរំលង ម្ចាស់កាស៊ីណូស្វាយអាង៉ោង បើកល្បែងបញ្ជាល់មាន់ខ្នាតធំ ឲ្យពលរដ្ឋខ្មែរ និងជនជាតិយួនលំហូរចូលលេង យ៉ាងពេញបន្ទុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ ?

 



ខេត្តព្រៃវែង ៖ប្រភពពីប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិយួនចូលលេងល្បែងយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ
ថ្នាក់ស្រុកកំពង់ត្របែក មិនហ៊ានទៅក្បែរកាស៊ីណូច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទេីបឡើងកាន់តំណែងថ្មី និងលលោកសួន ម៉ាលីន អភិបាលខេត្តព្រៃវែង ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រៃវែងឡែយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទេីបឡេីងកាន់តំណែងថ្មីៗពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុកឡេីងវិញហេីយ។
ចំពោះលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោក
សួន មា៉ លីន អភិបាលខេត្តព្រៃវែង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វេីៗ តាមទំនេីងចិត្ត។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិចាមឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កេីតមានឡេីងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោល
នយោបាយ ភូមិ ឃុំ សុវត្ថិភាព៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕















No comments:

Post a Comment

Pages