នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៤

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ បានផ្ញើសារលិខិតជូនកងទ័ពនៅទូទាំងប្រទេស នាឱកាសចូលឆ្នាំសកល២០២៤។

តាមរយៈសារជូនពរនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាកសួរសុខទុក្ខពោពេញដោយមនោសញ្ចេតនា នឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅ បំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅ បានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិជាទីសេ្នហានៃយើង។

ខាងក្រោមនេះជាសារលិខិតជូនពររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖

No comments:

Post a Comment

Pages