រដ្ឋបាលខេត្តកំពង់ធំ មិនអនុញ្ញាតឱ្យ លោកហង់ សុគន្ធចូលទៅគ្រប់គ្រងស្ថានីយបូមទឹក ព្រះស្នែង និង ព្រះគន្លង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តកំពង់ធំ មិនអនុញ្ញាតឱ្យ លោកហង់ សុគន្ធចូលទៅគ្រប់គ្រងស្ថានីយបូមទឹក ព្រះស្នែង និង ព្រះគន្លង

 


ខេត្តកំពង់ធំ: កាលពីថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023 កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីជូនដំណឹងលេខ ៨៤៩៨/២៣ ស្ដីពីការមិនអនុញ្ញាតឲ្យចូលទៅគ្រប់គ្រងស្ថានីយ៍បូមទឹក ព្រះស្នែង និងព្រះគន្លង និងបញ្ចុះគ្រឿងចក្រដើម្បីរៀបចំក្បាលប្រឡាយ ស្ដារប្រឡាយទឹកទាំងពីរនេះស្ថិតនៅ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទៅដល់ លោកហង់ សុគន្ធ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដែលការមិនអនុញ្ញាតនេះដោយយោងទៅតាម លិខិតលេខ 77 សជណចុះថ្ងៃទី 17 ខែមករាឆ្នាំ 2023 របស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅចំណុចទី 3 បានចែងថា : ប្រគល់ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រប់គ្រងអាងភ្លេចទឹកនិងប្រឡាយជើងក្អែបសម្រួលទឹកចូលស្រែប្រជាកសិករ។

ចំណុចទី 6 ជូនរដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ចែងទិញផ្ដាច់ស្ថានីយ៍បូមទឹកឯកជនចំនួន 19 ស្ថានីយនៅទូទាំងខេត្តកំពង់ធំ ដែលកំពុងបូមទឹកលក់អោយប្រជាកសិករ។ស្រោចស្របដោយប្រើប្រាស់ប្រឡាយរបស់រដ្ឋដើម្បីគ្រប់គ្រងក្នុងគោលដៅជួយកាត់បន្ថយចំណាយរបស់ប្រជាកសិករ។
ចំណុចទី 7 ជូនក្រសួងធនធានទឹកនិងឧតុនិយម ស្ដារអាងមេទឹកប្រល័យមេនិងប្រល័យរងស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំសម្រាប់ជាប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាកសិករ។

គួររំលឹកឡើងវិញផងដែរថា កាលពីថ្ងៃទីខែ២៨ វិច្ឆិកាឆ្នាំ 2021 កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី 6 ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យចុះសិក្សាស្រាវជ្រាវ និងដឹកហូតត្រឡប់មកវិញ នូវដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ និងគ្មានការលើកលែងឡើយ ចំពោះជនទន្ទ្រានយកដីព្រៃលិចទឹកទាំងនោះ ប្រសិនបើពួកគេមិនព្រមប្រគល់ត្រឡប់ជូនរដ្ឋវិញទេនោះ។

ការដាក់ចេញនូវបទបញ្ជាក្តៅនេះ បានធ្វើឡើងបន្ទាប់ពីលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាស្រាវជ្រាវរកឃើញមានការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបយកធ្វើជាកម្មសិទ្ធិរាប់ពាន់ រាប់ម៉ឺនហិកតា។

សូមរំលឹកកាលពីឆ្នាំ 2021 ខែមិថុនា ថ្ងៃទី 2 វេលាម៉ោង.4 30 នាទី លោកហង់ សុគន្ធពិតជាថ្លើមធំពាសមេឃមែន មានក្រពះប៉ិនប្លោកជ្រូកតែមហិច្ឆតាមនុស្សដូចលោកហង់ សុគន្ធ ហ៊ានយកត្រាក់ទ័រ ចំនួន.4.គ្រឿងទៅឈូសឆាយ ដីព្រៃលិចទឹកនៅចំណុចអាថ្ម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំជាង 200 ហិចតា  ប្រជាពលរដ្ឋដែលដឹងនូវហេតុការណ៍ពីទង្វើ លោភលន់បំផ្លាញព្រៃលិចទឹករបស់រដ្ឋរាប់រយហិចតានៅចំណុចខាងលើនេះ សូមឲ្យអាជ្ញាធរខេត្តកំពង់ធំនិងអធិការកិច្ចមានចំណាត់ការមកលើបុគ្គលរូបនេះផងទាន៕























No comments:

Post a Comment

Pages