លោក តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាបណ្ណទីតាំងមានដាក់ឡូតូ នៅស្រុកស្វាយជ្រំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាបណ្ណទីតាំងមានដាក់ឡូតូ នៅស្រុកស្វាយជ្រំ

 


ខេត្តស្វាយរៀងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ បានជំរុញឱ្យអាជ្ញាធរពិនិត្យកន្លែងឆ្នោតឡូតូឱ្យបានត្រឹមត្រូវ និងបានលើកឡើងការងារសំខាន់៥ចំណុច សម្រាប់ឱ្យអាជ្ញាធរអនុវត្តផងដែរ
លោកលើកឡើងបែបនេះ ក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះពិនិត្យទីតាំងបើកល្បែងផ្សងសំណាងឆ្នោតឡូតូ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក អធិការនគរបាលស្រុក មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក លោក-លោកស្រីមេឃុំទាំង១៦ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៦ និងមន្រ្តីរាជការសាលាស្រុក។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងការងារសំខាន់ចំនួន៥ចំណុច ដែលអាជ្ញាធរត្រូវធ្វើអនុវត្តគឺ ១-អាជ្ញាធរស្រុក ពិសេសអាជ្ញាធរឃុំ សមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងដាក់ឡូតូ Online នៅតាមភូមិសាស្រ្តរបស់ខ្លួនថាមាន អាជ្ញាបណ្ណត្រឹមត្រូវដែរឬទេ។ ២-ត្រូវធានាថាការដាក់ទីតាំងឡូតូនេះ មានអាជ្ញាធរ និងបានធ្វើកិច្ចសន្យារួចរាល់ មិនលួចលាក់បង្កប់ល្បែងស៊ីសងOnline ផ្សេងៗ ដែលច្បាប់មិនអនុញ្ញាត និងខុសពីអាជ្ញាបណ្ណដែលស្នើសុំនោះឡើយ។

ទី៣-ត្រូវពិនិត្យទីតាំងនីមួយៗ មិនត្រូវស្ថិតនៅក្បែរសាលារៀន និងទីវត្តអារាមនោះទេ។ ៤-ម្ចាស់ទីតាំងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចុងក្រោយទី ៥-ករណីដែលប្រព្រឹត្តខុសពីគោលការណ៍ច្បាប់ ត្រូវធ្វើរបាយការណ៍មកក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត ដើម្បីចាត់ការតាមនីតិវិធី







No comments:

Post a Comment

Pages