អាជ្ញាធរស្រុកសន្ទុកមិនទាន់បង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកតា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អាជ្ញាធរស្រុកសន្ទុកមិនទាន់បង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងដុះស្លែ របស់លោកតា

 



ខេត្តកំពង់ធំ៖ ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជនលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។
មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិអូរស្ងួត ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតា ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង ប្រចាំស្រុកសន្ទុក។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋាន អស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់ ឈ្មោះតា នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។

ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកតា ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោកម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។

ជុំវិញករណីខាងលើ ពេញចិត្តមេឌា មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា បានទេដោយសារមិនមានលេខទូរសព្ទ័។

ចំណែកលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានប្រាប់អោយពេញចិត្តមេឌា ដឹងយ៉ាងខ្លីថា លោកបានទទួលព័ត៌មានរឿងល្បែងជល់មាន់ និងអាប៉ោងនៅតាមរយៈសារព័ត៌មានចុះផ្សាយហើយ លោកនិងអោយកម្លាំងចុះទៅមើល ហើយលោកក៏អរគុណដែរដែលបានផ្តល់ព័ត៌មានជូន។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងឃុំបឹងល្វា នៅតែទទូចស្មើសុំ លោកម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕


No comments:

Post a Comment

Pages