មន្ត្រីឧទ្យានុរក្សសហការជាមួយអាជ្ញាធរមូលដ្ឋានចុះល្បាតសហគមន៍ព្រៃធំ ក្នុងភូមិសាស្ត្រស្រុកជីក្រែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីឧទ្យានុរក្សសហការជាមួយអាជ្ញាធរមូលដ្ឋានចុះល្បាតសហគមន៍ព្រៃធំ ក្នុងភូមិសាស្ត្រស្រុកជីក្រែង

 



សៀមរាប: ថ្ងៃទី 29 ខែមករាឆ្នាំ 2024 ត្រូវនឹងថ្ងៃចន្ទ 4 រោចខែបុស្សឆ្នាំថោះបញ្ចស័ក ព.ស 2567 ការិយាល័យដែនជម្រកសត្វព្រៃ ដែលជាមន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី 2 ដែលដឹកនាំដោយលោក សុខ សុណា ប្រធានក្រុមល្បាត លោក វី ឈុននី នឹង លោក មិត មី បានសហការជាមួយក្រុមប្រឹក្សាឃុំពង្រលើ សហគមន៍ព្រៃធំ អនុភូមិត្រពាំងភ្លោះ ចុះពិនិត្យទីតាំងកាប់រុករានដីព្រៃបំផ្លាញធនធានធម្មជាតិចំនួន 2 កន្លែងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ក្រុមល្បាតបានជួបប្រទះជនសង្ស័យកំពុងកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ នៅចំណុចថ្លុកតាត្រាវ ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ពេលដែលឃើញកម្លាំងទៅដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកភស្តុតាង និងមួយករណីទៀតនៅត្រង់ចំណុចអណ្ដូងភ្លូ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ក៏បានប្រទះឃើញការលួចដាំ កម្លាំងសហការបានធ្វើការដកបំផ្លាញចោល។

ទន្ទឹមនោះដែរ មន្ត្រីល្បាតបានកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ដោយយកភស្តុតាងមករក្សាទុកនៅស្នាក់ការស្រោង។

នៅក្នុងនោះដែរពលរដ្ឋជាច្រើននៅក្នុងភូមិឃុំខាងលើ មានការត្រេកអរយ៉ាងខ្លាំង ដល់មន្ត្រីឧទ្យានុរក្សដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះល្បាតនឹងមានវិធានការទប់ស្កាត់ការកាប់រូបរាងទន្ទ្រានយកដីព្រៃទាន់ពេលវេលា  ពលរដ្ឋស្នើសុំឲ្យមន្ត្រីបន្តសកម្មភាពនេះបន្តទៀតដើម្បីរក្សាព្រៃឈើទុកឲ្យក្មេងជំនាន់ក្រោយទៀត។




No comments:

Post a Comment

Pages