ពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមកាងារគណបក្សប្រជានកម្ពុជាចុះមូ លដ្ឋានខេត្តកំពង់ឆ្នាំង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមកាងារគណបក្សប្រជានកម្ពុជាចុះមូ លដ្ឋានខេត្តកំពង់ឆ្នាំង


 


ខេត្តកំពង់ឆ្នាំង៖គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនាព្រឹក ថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤បានធ្វើពិធីប្រកាសប្រធាន ក្រុមការងារគណ បក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំ ពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងពិធីនេះ បន្ទាប់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការក ណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់បានអានរបាយ ការ ណ៍សកម្មភាពការងាររបស់គណបក្សខេត្តជូនអង្គពិធីរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការក ណ្តាល និងជាប្រធានគណៈចាត់តាំងនៃ
គណកម្មាធិការកណ្តាលគណបក្សប្រ ជាជនកម្ពុជា បានអានសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណ បក្សស្ដីពីការកែសម្រួលប្រធានក្រុមការ ងារ ដោយត្រូវបានចាត់តាំងឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងជំំនួសសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីសង្គារ គង់ សំអុល ។

ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលគណបក្សប្រ ជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងក៏បានប្តេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេ ចនានារបស់គណបក្សដែលបានដាក់ចុះឱ្យបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរពនិងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ជាពិសេស គឺគោល
ការណ៍ «រក្សាចាស់ បង្កើនថ្មី»  ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត 
ម៉ែន សំអន ក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរសម្តេចចៅហ្វាវាំងវរវៀង ជ័យអធិបតីសង្គារ គង់ សំអុល សមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលគ ណបក្សប្រជាជនកម្ពុជា និង ដែល បានដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ ឆ្នាំង ជាពិសេសគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងទទួលបានការគាំទ្រ និង ទទួ លជ័យជម្នះគ្រប់អាណត្តិ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បា នផ្ដាំផ្ញើដល់ ឯកឧត្តម វង្សី វិស្សុត ដែ លទើបទទួលបានការចាត់តាំងមុខតំណែ ងថ្មី ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ ឆ្នាំង ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោល នយោបាយ គោលការណ៍ទាំងឡាយរប ស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ ចុះ អោយបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីអនុវត្តនូវការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតនៅអាណត្តិក្រោយៗទៀត អោយទទួលបានលទ្ធផលជោគជ័យដ៏ត្រចះ ត្រចង់៕
កំពង់ឆ្នាំងថ្ងៃទី០៥ ០១ ២០២៣




















No comments:

Post a Comment

Pages