រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្ដីណែនាំពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ និងមានផែនការស្ដារប្រភពទឹកឡើងវិញ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្ដីណែនាំពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ និងមានផែនការស្ដារប្រភពទឹកឡើងវិញ


(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំស្ដីពីការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ដោយសារតែបរិមាណផ្ទៃដីធ្វើស្រែលើកទី១កើនឡើងលើសការគ្រោងទុក ដូច្នេះប្រសិនបើប្រជាពលរដ្ឋបន្តធ្វើស្រែប្រាំងលើកទី២ទៀត នឹងនាំឱ្យខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់រដូវប្រាំងនេះ។

គួរជម្រាបថា យោងតាមផែនការសក្ដានុពលទឹកសម្រាប់ស្រោចស្រពដីធ្វើស្រែប្រាំងឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង គឺបង្ហាញថាប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបានត្រឹម២១,២០៦ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យនិងវាយតម្លៃជាក់ស្ដែងរបស់មន្ទីរកសិកម្មខេត្តឃើញថា ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបានកើនឡើងរហូតដល់២៧,២៥១ហិកតា ពោលគឺលើសផែនការនៃការប្រើប្រាស់ទឹករហូតដល់៦,០៤៥ហិកតា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានចេញសេចក្ដីជូនដំណឹងស្ដីពីការជីកស្ដារប្រឡាយ បឹង និងព្រែកធម្មជាតិ ដើម្បីធ្វើជាអាងស្តុកទឹកទុកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃជូនពលរដ្ឋក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក៏ដូចជាចូលរួមជួយបង្កើនបរិមាណពពួកមច្ឆា និងសត្វរស់នៅអាស្រ័យផងដែរ៕

ខាងក្រោមនេះជាសេចក្ដីណែនាំ និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖


No comments:

Post a Comment

Pages