ខេតសៀមរាប ៖ កម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ បង្ក្រាបបានហើយករណីអំពើលួចមានស្ថានទម្ងន់ទោសដោយការរៀបគំរោង ប្រើអាវុធ(កាំបិត)ចូលប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកស្វាយលើ ខេត្តសៀមរាប ដោយចំណាយពេលអស់១៣ថ្ងៃស្រាវជ្រាវ។លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង មានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
លោកស្នងការរងបន្តថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញា ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ចូលប្លន់ជនរងគ្រោះយកទ្រព្យសម្បត្តិ ) កើតហេតុនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១:១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិត្រពាំងខ្ទះ(អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រហូតឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកមកសាកសួរ ៖១-ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ: កម្មករសំណង់ រស់នៅភូមិថ្នល់ដាច់ខាងលិច ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។២-ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ: កម្មករកាប់ដំឡូង រស់នៅភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកបន្ថែមថា ដំណើរឿង នៅថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណ ចំនួន០៣នាក់ ភេទប្រុស អាយុចន្លោះពី ២០ ទៅ៣៥ឆ្នាំ បិតមុខ ពាក់ស្រោមដៃ និងមានកាំបិត ពួកគេបានធ្វើសកម្មភាព ដោយមួលដោះវីសបាញ់ជញ្ជាំងស័ង្កសី ចូលតាមក្រោយផ្ទះរបស់ជនរងគ្រោះ រួចធ្វើសកម្មភាព យកកាំបិតផ្ជង់គំរាម និងយកខ្សែរ ចងដៃចងជើងប្តីរបស់ជនរងគ្រោះ និងចងដៃជនរងគ្រោះ ហើយគំរាមសម្លាប់បើអ្នកណាហ៊ានស្រែក បន្ទាប់មកក្រុមជនសង្ស័យក៏ប្រមូលបានទ្រព្យសម្បត្តិមានតម្លៃសរុបជាប្រាក់ប្រហែល ៤០០០$ ក្រោយប្រមូលបានហើយ ក្រុមជនសង្ស័យបានយកជនរងគ្រោះទៅចងជើងបន្ថែមទៀត ទើបក្រុមជនសង្ស័យចាកចេញអស់ទៅ ។ ក្រោយកើតហេតុវេលាម៉ោង២៣ និង ៤០នាទី ទើបជនរងគ្រោះអាចផ្តល់ដំណឹងនេះមកសមត្ថកិច្ចយើងបាន ហើយយើងបានចុះទៅដល់ទីតាំងកើតហេតុនៅវេលាម៉ោង០០ និង ១០ នាទី ហើយបានឆែកកម្មមេរ៉ាសុវត្ដិភាព បានឃើញជនសង្ស័យចំនួន០៣នាក់ គំរាមយកទ្រព្យសម្បត្តិ ពិតមែន។ ហើយសមត្ថកិច្ចយើងបានហុំព័ទ្ធកន្លែងកើតហេតុ ព្យាយាមប្រមូលភស្ភតាង ដែលបន្សល់ទុក ។ទ្រព្យសម្បត្តិដែលជនរងគ្រោះបាត់បង់រួមមាន៖-ខ្សែកផ្លាកទីនចំនួន០១ខ្សែ
-ក្រវិលផ្លាកទីនចំនួន០៣គូរ -ចិញ្ជៀនផ្លាកទីនចំនួន០៥វង់ -កាតទូរស័ព្ទ ចំនួន២០០សន្លឹក -ក្រវិលកំប៉ុងចំរុះជិត ១០០កេះ,ទូរស័ព្ទចំនួន០៥គ្រឿង។ លោកស្នងការរងបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រ៉ង សារ៉ាត់ បានឆ្លើយសាភាពថា នៅថ្ងៃទី២២.១២.២០២៣ វេលាម៉ោង២១:១៥ នាទី រូបខ្លួន និងបក្ខពួកចំនួន០២នាក់ទៀត បានធ្វើសកម្មភាពយកប្លន់ជនរងគ្រោះ និងគំរាមយកទ្រព្យសម្បត្តិ ពិតមែន ក្រោយធ្វើសកម្មភាព ពួកខ្លួនបានយកព្រទ្យសម្បត្តិដែលប្លន់បានចែកគ្នា ដោយរូបខ្លួនបានទ្រព្យសម្បត្តិដូចជា:ចិញ្ចៀនលោហៈធាតុចំនួន០១វង់ ,ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO ,កាតទូរស័ព្ទប្រហែល៣០កាត ,ប្រាក់ដុល្លាចំនួន១១០$ ប្រាក់រៀលចំនួន៣២០០០០៛ និងក្រវិលកំប៉ុងចំរុះមួយចំនួន ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈិន ភន បានឆ្លើយសាភាពថា:រូបខ្លួនបានរៀបគម្រោងប្លន់ប្រហែល១៥ថ្ងៃមុន ដល់ថ្ងៃទី២២.១២.២០២៣ វេលាម៉ោង២១:១៥ នាទី ទើបរូបខ្លួន និងបក្ខពួកចំនួន០២នាក់ទៀត បានធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ពិតមែន ក្រោយធ្វើសកម្មភាព ពួកខ្លួនបានយកព្រទ្យសម្បត្តិដែលប្លន់បានចែកគ្នា ដោយរូបខ្លួនបានទ្រព្យសម្បត្តិដូចជា: ក្រវិលកំប៉ុងចំរុះចំនួន៣៥២ក្រវិល ,ចិញ្ជៀនលោហ:ធាតុចំនួន០១វង់, ក្រវិលលោហ:ធាតុចំនួន០១គូរ ,ប្រាក់រៀលចំនួន៩០០,០០០៛,កាតទូរស័ព្ទប្រព័ន្ធមិត្តហ្វូនចំនួន៣០កាត និង កាតទូរស័ព្ទប្រព័ន្ធសែលខាតចំនួន០២កាត និងទូរស័ព្ទ០១គ្រឿង ។+វត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន៖-មួកទើបពណ៌ខ្មៅចំនួន០១- រូតចំណងពណ៌សចំនួន ២៣រូត- ការបូបប្រាក់ពណ៌ខ្មៅចំនួន០១- ចាហួយលាបសក់GASTBY ចំនួន០១កំប៉ុង – ណែមកាតតាក់ស៊ីចំនួន០១សន្លឹក- ប្រាក់ថៃ០១បាតចំនួន០៤កាក់
-ទួណឺវ៉ីសអត់ដងចំនួន០១ (មធ្យោបាយប្រព្រឹត្តបទល្មើស)-កាំបិតចុងស្រួចចំនួន០១ (មធ្យោបាយប្រព្រឹត្តបទល្មើស)-កាំបិតព្រាចំនួន០១ (មធ្យោបាយប្រព្រឹត្តបទល្មើស)-វែនតាពណ៍ខ្មៅចំនួន០២ -ឆ្នាំងសាកពណ៍ខ្មៅចំនួន០១-ស្រោមជើងកខ្លីពណ៍ខ្មៅចំនួន០៣ -កាបូបស្ពាយក្រោយចំនួន០១ -ថ្នាំបន្តក់ភ្នែកចំនួន០១ដប -ស្បែកជើងប៉ាតាចំនួន០១គូរ -អំពូលភ្លើងLEDចំនួន០៧ខ្សែ
-ចិញ្ចៀនលោហៈធាតុចំនួន០១វង់ (របស់ជនរងគ្រោះ)-កាតទូរស័ព្ទប្រព័ន្ធមិត្តហ្វូនតម្លៃ ៦០០០៛ ចំនួន២៤កាត និងកាតទូរស័ព្ទប្រព័ន្ធសែលខាតតម្លៃ៥០០០៛ ចំនួន០៦ កាត (របស់ជនរងគ្រោះ)-ទូរស័ព្ទចំនួន០២គ្រឿង ទី១ទូរស័ព្ទម៉ាកoppo (វត្ថុតាងសង្ស័យ) ទី២ទូរស័ព្ទម៉ាកoppo (របស់ជនរងគ្រោះ)។
លោកបញ្ជាក់ថា បក្ខពួកជនសង្ស័យម្នាក់ទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ចមានសាវតាជាតិគ្រប់គ្រាន់ និងសុំដីកាចាប់ខ្លួន ទៅស្ថាប័នតុលាការ ចាប់ខ្លួនពេលក្រោយ ។
No comments:
Post a Comment