ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការជាមួយ​គណៈកម្មាធិការបក្ស​ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការជាមួយ​គណៈកម្មាធិការបក្ស​ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ



ខេត្តក្រចេះ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងបញ្ជាក់ថា ក្រុមការងារ​គណប​ក្សចុះមូលដ្ឋានខេត្តក្រចេះ នឹងបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្ស។

ការថ្លែងបញ្ជាក់របស់ប្រធាន​ក្រុមការ​ងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបែបនេះ នាកាសអញ្ជើញជាធិបតីក្នុងពិធីផ្សព្វ​ផ្សាយ​សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូល​រួមសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកពីក្រសួងព័ត៌មាន និង​គណៈ​កម្មាធិ​ការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តក្រចេះសរុបប្រមាណជាង ៤០០ នាក់។
ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តក្រចេះ​បាន​ប្តេជ្ញា​ចិត្តអនុវត្តន៍ឱ្យបានជោគជ័យស្របតាមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនដល់អង្គ​ប្រជុំពីការ​វិវត្ដ​​អំពីស្ថានភាពរបស់ពិភពលោក និងបញ្ហាប្រឈមនានាដែល ពិភពលោកកំពុងជួបប្រទះ ក៏ដូចជា​ការ​ជះឥទ្ធិពលមកក្នុងតំបន់ និងប្រទេសកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការវិវត្តនៃ​ស្ថានភាពនយោបាយនៅកម្ពុជា ក៏ដូចជាសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ​សភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា​ដោយបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ហើយបានផ្តោតលើអាទិភាព ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា។
ឯកឧត្តមប្រធានក្រុមការងារក៏បានជំរុញសមាជិកសមាជិកាក្រុមការងារបង្កើនកិច្ចខិតខំប្រឹងប្រែងក្តាប់ឱ្យជាប់នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតបនឹងសេវាតម្រូវការ និងសេវាសំណូមពរ នានារបស់ប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនបោះជូនគណបក្សប្រជាជនកម្ពុជា៕ 




No comments:

Post a Comment

Pages