កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួនពីរទីតាំង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់ចំនួនពីរទីតាំង

 



ខេត្តព្រៃវែង៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត នៅថ្ងៃអាទិត្យទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ បានចុះបង្ក្រាបស្បៃមុងនេសាទខុសច្បាប់បានចំនួន ០២ ទីតាំង ស្ថិតក្នុងភូមិជើងទឹក (ខ) និងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង
គួរបញ្ជាក់ថា សម្ភារៈដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះបង្ក្រាបនិងដកហូតបានរួមមាន ១.ស្បៃរបាំង ចំនួន ១.៦៤០ ម៉ែត្រ, ២.បង្គោល ចំនួន ៥៤០ដើម និង ៣.លូមាត់ស្បៃ ចំនួន ៤១ មាត់ ។

បច្ចុប្បន្ន សម្ភារៈទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងព្រៃវែង សហការជាមួយកម្លាំងជំនាញជលផល ធ្វើការដុតបំផ្លាញចោល ៕



No comments:

Post a Comment

Pages