រដ្ឋបាលស្រុកកំពង់រោទិ៍ ៖នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញជា អធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវក្លោងទ្វារ របង និងសមិទ្ធផលនានា នៅវត្តព្រៃធ្លក ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បានអញ្ជើញជាភ្ញៀវកត្តិយសក្នុងពិធីនេះមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំស្វាយតាយាន
- លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការផ្នែកសឹករងស្រុក
- លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក
- លោក លោកស្រី ប្រធានការិយាល័យចំណុះសាលាស្រុក
- លោកមេឃុំស្វាយតាយាន
- ព្រមទាំងសប្បុរសជននានាដែលបានបរិច្ឆាគធនធានថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្តធ្លក
បានអញ្ជើញជាសមាជិក សមាជិកាក្នុងអង្គពិធីមាន៖
- លោក លោកស្រី ក្រុមប្រឹក្សាឃុំស្វាយតាយាន
- លោក លោកស្រី ជាមេភូមិ អនុភូមិ និងសមាជិកភូមិក្នុងឃុំស្វាយតាយាន
- លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាព្រៃធ្លក និងមត្តេយ្យសហគមន៍
- សិស្សានុសិស្សសាលាបឋមសិក្សាព្រៃធ្លក
- ប្រជាពលរដ្ឋក្នុងឃុំស្វាយតាយាន -
- ព្រមទាំងកងកំលាំងប៉ុស្តិ៍រដ្ឋបាលស្វាយតាយាន និងប្រជាការពារភូមិ
សរុបចំនួន ៤៥០នាក់ ជាសមាជិកអង្គពិធី
វត្តមានចូលរួមសរុបចំនួន ៥០០នាក់
ក្នុងពិធីសំណេះសំណាលនេះ មានការប្រគល់បច្ច័យចូលរួមសម្រាប់កសាងវត្តព្រៃធ្លក មានចំនួន ៥,០០០,០០០រៀល ក្នុង៖
- បច្ច័យរបស់រដ្ឋបាលស្រុកកំពង់រោទិ៍ ចំនួន ១,០០០,០០០រៀល
- បច្ច័យរបស់ ឯកឧត្តម ណេប សន និងក្រុមគ្រួសារ ចំនួន ២,៧០០,០០០រៀល
- បច្ច័យរបស់ក្រុមការងារចុះជួយឃុំស្វាយតាយានចំនួន ៩០០,០០០រៀល
- បច្ច័យរបស់រដ្ឋបាលឃុំស្វាយតាយាន ចំនួន ៤០០,០០០រៀល
ចំពោះសមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមទទួលបានអំណោយរួមមាន៖
- ជូន សមាជិក សមាជិកា ៤០០នាក់ ក្នុងម្នាក់ៗ សារុង ១
- ជូនសិស្សានុសិស្សសាលាបឋមសិក្សាព្រៃធ្លក ៤០០នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល និង ខ្មៅដៃ ២ដើម ជ័រលុប ២ដុំ ថវិកាចំនួន ៥,០០០រៀល និងអាហារ ១កញ្ចប់។
គូសបញ្ជាក់ផងដែរថា សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពិធីនេះមាន៖
១. ចាក់សាបបេតុងអាម៉េក្នុងបរិវេណវត្ត ៩,៥២០ម៉ែត្រការ៉េ សរុបថវិកា ១៤២,៧៥០USD
២. ក្លោងទ្វារមុខ សរុបថវិកា ១២,៨៤០USD
៣. បងមុខ ៦៥ប្រឡោះ សរុបថវិកា ២២,៤០០USD
៤. របងសំណាញ់ប្រវែង ១៥០ម៉ែត្រ សរុបថវិកា ២,៧៦៦USD
៥. កុដិ ១ខ្នង សរុបថវិកា ២២,៧៥០USD
៦. រូបសត្វតំណាងឆ្នាំទាំង១២ សរុបថវិកា ១,២០០USD
៧. បង្គោលភ្លើងថ្មចំនួន ២១ដើម សរុបថវិកា ២,០០០USD
៨. បង្គោលភ្លើងដែកចំនួន ៤០ដើម សរុបថវិកា ៤,០០០USD
៩. រូបកិន្នរចំនួន ៣១សរុបថវិកា ៣,១០០USD
សរុបថវិកាចំនួន ២១៣,៨០៦ USD
លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានលះបង់បរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធនេះឡើងរួចរាល់ជាស្ថាពរ និងសូមរួមគ្នាថែរក្សាសមិទ្ធផលដែលបានកសាងរួចនេះអោយបានស្ថិតស្ថេរយូរអង្វែង ដើម្បីជាប្រយោជន៍ដល់វប្បធម៌ និងសាសនារបស់ជាតិយើង លើសពីនេះសូមខិតខំកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
No comments:
Post a Comment