ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំសហការី នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៧គ្រួសារ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោសោមស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអធិបតីហ៊ុនបណ្ដែត និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពនិងបង្កបង្កើតផល ដាំដំណាំចិញ្ចឹមសត្វប្រកបរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ និងចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដេីម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននៅក្នុងឱកាសនេះគឺជាអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋមួយគ្រួសារដែលស្ត្រីមេម៉ាយមានកូនចំនួនពីរនាក់នៅក្នុងបន្ទុក មានជម្រកស្នាក់នៅមិនសមរម្យ ដំបូល និងជញ្ជាំងធ្លុះធ្លាយ ទទួលបានស័ង្កសី អង្ករ មីជាតិ ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារផ្សេងទៀតបានទទួលក្នុងមួយគ្រួសារនៅនូវអង្ករ មីជាតិ ទឹកត្រីទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងផងដែរ ៕
No comments:
Post a Comment