សហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រកាសនិងប្រគល់ការទទួលស្គាល់គណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីថៃ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រកាសនិងប្រគល់ការទទួលស្គាល់គណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីថៃ

 




ប្រទេសថៃ ៖សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)បានប្រកាសនិងប្រគល់លិខិតនៃការទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីប្រចាំប្រទេសថៃនិងកម្ពុជា។


ពិធីនោះធ្វើឡើងនៅសួនសប្បាយ ភ្លើនផាន់ម៉ៃ ស្រុកអាំផាក់វ៉ាខេត្តសមុទ្រសង្គ្រាម ប្រទេសថៃ កាលពីរាត្រីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(Union Media of ASEAN ឬUMA)  លោកបណ្ឌិតសាស្ត្រាចារ្យប្រយ សម្បត្តិ អគ្គលេខាធិការរងសមាគមនេះ ទទួលបន្ទុកប្រទេសថៃ លោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការង ទទួលប្រទេសកម្ពុជា  ។

លោកបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង បានថ្លែងថា : សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បង្កើតឡើងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ នៅសណ្ឋាគារថងថារិនខេត្តសុរិន្ទ ជាទីដែលសមាគមបានកិច្ចប្រជុំថ្នាក់កណ្តាលប្រចាំឆ្នាំកាលពីថ្ងៃទី១៨-២០ខែសីហាឆ្នាំ២០២៣ កន្លងមក ។ហើយប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំនិងសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល៥ឆ្នាំ(២០២៣-២០២៧ ) បន្ត ។
តមក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣  មានកិច្ចប្រជុំគណ:កម្មាធិការនាយកម្តងទៀតនៅទីស្នាក់ការកណ្តាលសមាគមនាស្រុកអារញ្ញប្រាថេតខេត្តស្រះកែវដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលសមាសភាពសមាសភាពដូចខាងលើ  ហើយនាពេលនេះសមាគមសម្រេចចេញសេចក្តីសម្រេចនិងទទួលសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤
។ និងក៏ពិនិត្យលទ្ធផលវឌ្ឍនភាពនិងទិសដៅការងារបន្ត ។

លោកស្រីឈានី យ៉ុនយ៉ាត (អយ) ប្រធានអង្គភាពព័ត៌មាននៃសាលាខេត្តសមុទ្រសង្គ្រាមមានប្រសាសន៍ថា: ភាសាអ្នកស្រុកហៅថាខេត្តនេះមេខ្លង(Maeklong) ។  វាមានទំហំតូចជាងគេ ស្ថិតនៅភាគកណ្តាលប្រទេសថៃ មានផ្ទៃដីតែ៤១៦,៧ គីឡូម៉ែត្រក្រឡា មាន៣ស្រុកគឺស្រុកបាងគន្ធី អាំផ:វ៉ា និងមេខ្លង ។
ប៉ុន្តែជាខេត្តសក្តានុពលសេដ្ឋកិច្ចនឹងតំបន់ផលិតកម្មដែរខាងកសិកម្មមានដូង៘ក្រអូប ក្រូចថ្លុងផ្អែម  សិប្បកម្ម សេវាកម្មនិងមានតំបន់ទេសចរណ័ដែលបម្រើអោយសេដ្ឋកិច្ចតំបន់និងជីវភាពគ្រួសារប្រជាពលរដ្ឋ  ។
ក៏មានតំបន់ទេសចរណ៍ល្បីដែរដូចផ្សាររថភ្លើងមេខ្លង  ។ មានវត្តព្រះពុទ្ធសាសនាដល់ទៅ១១០វត្ត ក្នុងនោះ វត្តសក្តិសិទ្ធនិងទេសចរណ៍ចូលគោរពសក្ការ: និងទស្សនាមួយចំនួន មានស្ទឹង អូរ បឹង ស្រះនិងផ្សារទឹក ។

លោកស្រីជាអតីតប្រធានអង្គភាពព័ត៌មានខេត្តចាន់បូរីរូបនេះ លើកឡើងថា ខាងវិស័យព៌ត៎មាននិងការផ្សព្វផ្សាយពាណិជ្ជកម្មក៏រីកចម្រើននិងទូលំទូលាយ ។
តមក កម្មវិធីបានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់គណ:កម្មាធិការនាយកនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ប្រចាំប្រទេសថៃនិងប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានលោកស្រីឈានី យ៉ុនយ៉ាត និងលោកលោកស្រីមួយចំនួនទៀត ។
ដែលក្នុងនោះក័មានស្ថាបនិក ជនសកម្មនិងជ្រោមជ្រែងសមាគមនេះផងដែរ ។

លោកអគ្គលេខាធិការ អគ្គលេខាធិការរងនិងសមាជិកគណ:កម្មាធិការនាយក ទីប្រឹក្សាបានប្តជ្ញាថា នឹងខិតខំបំពេញការងារជាស្ពាន ជាអ្នកនាំពាក្ស ជាអ្នកផ្សព្វផ្សាយដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពនិងសន្តិភាពសម្រាប់ប្រជាជាអាស៊ីភាគអាគ្នេយ៍ហៅអាស៊ានអោយរីកចម្រើន រូងរឿងនិងរឹងមាំបន្ថែមទៀត ៕









































No comments:

Post a Comment

Pages