គ្រឿងចក្រអេស្កាវ៉ាទ័រ ចូលទៅឈូសឆាយដីព្រៃ ភ្នំ ម្ចាស់អះអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវតែ លោកចៅសង្កាត់ប្រាប់ថាពុំបានដឹងរឿងនោះទេ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គ្រឿងចក្រអេស្កាវ៉ាទ័រ ចូលទៅឈូសឆាយដីព្រៃ ភ្នំ ម្ចាស់អះអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវតែ លោកចៅសង្កាត់ប្រាប់ថាពុំបានដឹងរឿងនោះទេ

 (


ឧត្តរមានជ័យ)គ្រឿងចក្រមួយគ្រឿងចូលទៅធ្វើសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ជួរភ្នំដងរ៉ែក ស្ថិតនៅក្នុងភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយពុំមានច្បាប់អនុញ្ញាតិខណៈដែល លោកចៅសង្កាត់បានអះអាងថាពុំបានដឹងរឿងនោះទេ ដោយឡែក ម្ចាស់ដីដែលជួលគ្រឿងចក្រគេមកកាយពង្រាបនេះ ត្រូវបានគេស្គាល់ឈ្មោះរ៉ាជាក្រុមប្រឹក្សាសង្កាត់អូរស្មាច់តែម្តង ជាក់ស្តែងអេស្ការ១គ្រឿងនេះគឺត្រូវបានលោក ក្រុមប្រឹក្សាសង្កាត់ជួលពីខាងខេត្តសៀមរាប មកធ្វើការឈូសឆាយពង្រាបដីភ្នំ នៅត្រង់ចំណុចខាងលើនេះបើតាមការបញ្ជាក់ឲ្យដឹងពីស្ត្រីម្នាក់នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ ដែលបានអះអាងថារូបខ្លួនត្រូវជាប្រពន្ធរបស់លោករ៉ា ដែលមានមុខងារជាក្រុមប្រឹក្សាសង្កាត់អូរស្មាច់។


ចំពោះគ្រឿងចក្រចូលមកកាយដីភ្នំ នៅក្នុងសង្កាត់អូរស្មាច់នេះដែរ លោកម៉ៅសេងហ៊័រប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបានឲ្យដឹងថា គ្រឿងចក្រខាងលើនេះលោក ពុំដឹងថាចូលទៅធ្វើសកម្មភាពនៅពេលណានោះទេ ហើយនៅរសៀលនេះផ្ទាល់លោកនឹងចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែងតែម្ដងហើយរឿងអាជ្ញាប័ណ្ណធ្វើអាជីវកម្មវិញ ចាំលោកឆែកមើលសិនថាមានរឺក៏មិនមាននឹងផ្តល់ពត៌មានជូននៅពេលក្រោយ។

ទាក់ទិនទៅនឹង គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃភ្នំនេះផងដែរលោកផុនចាន់និល អភិបាលក្រុងសំរោង បានបញ្ជាក់ថាចំពោះរឿងនេះលោកបានចាត់បញ្ជាឲ្យអាជ្ញាធរសង្កាត់អូរស្មាច់ចុះទៅពិនិត្យ ហើយមួយវិញទៀតចំពោះគ្រឿងចក្រដែលឈូសឆាយដីព្រៃខាងលើបើសិនជាដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវក៏ដោយ ក៏ត្រូវម្ចាស់ដីធ្វើការស្នើសុំការអនុញ្ញាតពីអាជ្ញាធរសង្កាត់ ក្រុង ឲ្យបានត្រឹមត្រូវជាមុនសិនដែរ ដោយឡែករឿងនេះគឺលោកមិនអនុញ្ញាតិឲ្យ ចូលឈូសឆាយដីព្រៃយ៉ាងអាណាធិបតេយ្យដោយគ្មានអនុញ្ញាតិបែបនេះនោះទេ ។

គួររំលឹកថាចំពោះគ្រឿងចក្រ ដែលបុគ្គលគេស្គាល់ថាឈ្មោះរ៉ាខាងលើ ស្ត្រីម្នាក់អះអាងថាប្តីរបស់គាត់បាន រៀបរាប់ឲ្យដឹងទៀតថា ត្រូវបានជួលគ្រឿងចក្រពីខេត្តសៀមរាបដោយកាយគិតម៉ោង ហើយម្ចាស់អេស្ការគេមានឡានដឹកដីចាក់យកទៅលក់នៅតាមភូមិ ហើយបើចង់ដឹងរឿងដីមានប្លង់ត្រឹមត្រូវ ទាល់តែចាំសួរទៅប្តីគាត់ទើបដឹងច្បាស់។

បញ្ហារឿងគ្រឿងចក្រចូលឈូសឆាយដីភ្នំនេះដែរ ក្រុមការងារពត៌មានមិនអាចសុំការបកស្រាយបំភ្លឺពីលោក រ៉ា ដែលគេស្គាល់ថាជាក្រុមប្រឹក្សាសង្កាត់អូរស្មាច់នោះបានទេ ដើម្បីសួរនាំបំភ្លឺបញ្ជាក់ថាតើការជួលគ្រឿងចក្រគេមកពង្រាបដីព្រៃភ្នំនេះ បានសុំការអនុញាតិពីខាងណាដែរហើយដីរបស់លោកនឹងមានប្លង់កម្មសិទ្ធរឺមួយយ៉ាងណាដោយទូរស័ព្ទខលចូលហើយគ្មានអ្នកលើក។

ជុំវិញករណីខាងលើនេះដែរលោកអ៊ុកប៊ុនហេងចៅសង្កាត់អូរស្មាច់បានប្រាប់តាមទូរស័ព្ទថាចំពោះគ្រឿងចក្រចូលមកឈូសឆាយដីភ្នំត្រង់ចំណុចភូមិរួតចំបុី នេះលោកពុំបានដឹង នោះទេ សួរទៅខាង លោករ៉ាទៅ ដោយឡែកគ្រឿងចក្រនេះដែរគឺពុំមានបានសុំការអនុញ្ញាតពីសង្កាត់នោះទេរួចហើយក៏បានបិទទូរស័ព្ទទៅវិញ។

សូមបញ្ជាក់ថាចំពោះគ្រឿងចក្រដែលចូលមក កាយដីពង្រាបដីនៅលើភ្នំខាងលើនេះបើតាមការអះអាងពីមន្ត្រីជំនាញពាក់ព័ន្ធគឺពុំបានដឹងនោះទេហើយជាក់ស្ដែងដីដែលកំពុងតែឈូសឆាយរាបចង់ដល់ដីទៅហើយនោះ ម្ចាស់គ្រឿងចក្រដឹកដីលក់យ៉ាងគគ្រឹកគគ្រេងនៅក្នុងសង្កាត់អូស្មាច់យ៉ាងរំភើយដោយពុំគិតពីច្បាប់អនុញ្ញាតិអ្វីទាល់តែសោះ។
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕





No comments:

Post a Comment

Pages