ឯកឧត្តម ងួន រតនៈ ៖ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ងួន រតនៈ ៖ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ”

 


(​ខេត្ត​កំពង់ធំ​)​៖​ ​នា​ល្ងាច​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទិវា​វប្បធម៌​ជាតិ​ ​៣​ ​មីនា​ ​លើក​ទី​២​៦​ ​ឆ្នាំ​២​០​២​៤​នេះ​ ​សំដៅ​លើ​ប្រធាន​បទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ​ស្របតាម​ពាក្យស្លោក​ “​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ​ក្នុង​គោលបំណង​ដើម្បី​ “​អភិ​រក្ស​ ​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​” ​ជាពិសេស​ស្រប​ពេល​ដែល​ប្រទេសជាតិ​យើង​ ​បាន​និង​កំពុង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​័​យ​ ​ក្នុង​នោះ​វិ​ស​័​យ​វប្បធម៌​ ​ក៏​ជា​ភារកិច្ចស្នូល​នៃ​មនុស្ស​គ្រប់រូប​។​ហើយ​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ក្នុង​បរិវេណ​សា​រៈ​មន្ទីរ​ខេត្ត​កំពង់ធំ​។​

​នៅ​ក្នុង​ពិធី​នេះ​ដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ វិ​ស័យ​វប្បធម៌​ ​នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​យ៉ាងសកម្ម​បំផុត​ ​និង​គ្មាន​ទី​បញ្ចប់​ ​ដើម្បី​ឈាន​ទៅ​រក​សាកល​ភា​វូប​នី​យ​កម្ម​ដោយ​ឆាប់រហ័ស​។​ វិ​ស័​យ​វប្បធម៌​បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាល​ត្រូវ​បាន​និង​កំពុង​មាន​វិធានការ​ជាបន្តបន្ទាប់​ ​រាំង​ខ្ទប់​នូវ​កា​រហូរ​ចូល​ដោយសេរី​នៃ​វប្បធម៌​បរទេស​ ​និង​វប្បធម៌​ពាលាអាវ៉ាសែ​ ​ដែល​កំពុងតែ​ពង្វក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ឱ្យ​ស្ម័គ្រចិត្ត​ទទួលយក​ដោយ​ពុំ​ដឹងខ្លួន​ ​ហើយ​បំភ្លេច​អស់​នូវ​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន​ ​បណ្តោយ​ឱ្យ​កេរ្តិ៍ដំណែល​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​ត្រូវ​អន់ថយ​។​ ​ហើយ​ការ​បាត់បង់​នូវ​តម្លៃ​វប្បធម៌​ខ្មែរ​ ​គឺជា​ការ​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​ជាតិ​ ​សម្បត្តិ​វប្បធម៌​រូបី​ ​និង​អរូបី​ជាដើម​។​

​ឯកឧត្តម​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បន្ត​ទៀត​ថា​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បន្ត​ខិតខំ​ដឹកនាំ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ​ដូនតា​ ​ដល់​យុវជន​គោលដៅ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​គុណភាព​តាមរយៈ​គ្រូ​ជំនាញ​មកពី​ ​ថ្នាក់​ក្រសួង​ ​និង​នៅ​តាម​ទី​ជនបទ​ ​ចាស់​ព្រឹទ្ធាចារ្យ​ ​ព្រះសង្ឃ​ ​គ្រូបង្រៀន​ ​ជាដើម​។​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែម​ទៀត​ថា​ ​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ​ ​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ការ​អនុវត្តន៍​សកម្មភាព​ការងារ​វប្បធម៌​ ​មកដល់​សព្វថ្ងៃនេះ​ឃើញ​ថា​៖​ ​កិច្ចការ​គ្រប់គ្រង​ ​ជំនាញ​ ​នៃ​វប្បធម៌​មាន​សកម្មភាព​ ​រឹង​មាំ​ជា​បណ្តើរៗ​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយមាន​កិច្ច​សហការ​គ្នា​ ​ធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​ក្នុង​សង្គមជាតិ​។​ ​ហើយ​លទ្ធផល​ការងារ​ដែល​ទទួល​បាន​កន្លងមក​ ​អាស្រ័យ​ដោយ​ស្មារតី​សាមគ្គីភាព​ ​មនសិការ​ជាតិ​ខ្ពស់​ ​ពុះពារ​រាល់​ការលំបាក​របស់​មន្ត្រី​រាជការ​គ្រប់​មូលដ្ឋាន​ ​ព្រមទាំង​មាន​ការចូលរួម​ពី​ ​សាធារណៈ​ទូទៅ​ផង​ដែរ​។​

​ជាចុងក្រោយ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បាន​ថ្លែង​អំ​ណ​គុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រាជការ​នៃ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​ សិល្បៈ​ខេត្ត​កំពង់ធំ​ ​ព្រមទាំង​សិល្បករ​ ​សិល្ប​ការិនី​ ​នៅ​ទូទាំង​ខេត្ត​ ​ដែល​បាន​ខិតខំ​បម្រើ​វិ​ស័​យ​វប្បធម៌​ ​និង​សិល្បៈ​នៅ​ក្នុង​ខេត្ត​កំពង់ធំ​របស់​ ​យើង​មាន​ភាព​ល្បី​រន្ទឺ​សុះសាយ​ ​ជាពិសេស​បាន​សហការ​គ្នា​ ​បង្កើត​ឱ្យ​មាន​ទស្សនីយភាព​យ៉ាង​ខ្ញៀវ​ខ្ញារ​នៅ​ក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។










No comments:

Post a Comment

Pages