ជនសង្ស័យ! រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងអាំងវ៉ាក់ទ័រឆកត្រីចំនួន៣គ្រឿង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ជនសង្ស័យ! រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងអាំងវ៉ាក់ទ័រឆកត្រីចំនួន៣គ្រឿង


 


 ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាក្រុមបទល្មើសឆក់ត្រីបានរត់គេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះទៅដល់ទីតាំងប្រព្រឹត្ត បន្សល់ទុកវត្ថុតាងមួយចំនួននៅកន្លែង។
ការចុះអនុវត្តសកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនេះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សហការជាំមួយកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី កម្លាំងកងពលអន្តរាគមន៍លេខ១ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពបទល្មើសជលផល ដោយប្រើឧបករណ៍ឆក់ត្រីនៅចំណុចបឹងតាមល់ ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ ក្នុងពេលប្រតិបត្តិការខាលើនេះជនសង្ស័យហាក់ដឹងមុនបានរត់គេចខ្លួន បន្សល់នូវវត្ថុតាងមួយចំនួនរួមមាន៖អាំងរ៉ាក់ទ័រឆក់ត្រីចំនួន៣គ្រឿង អាគុយ១២វ៉ុល ៤០អំពែ ចំនួន០២ គ្រឿង  ដងឆក់ចំនួន០១  ខ្សែភ្លើងប្រវែង០៨ម៉ែត្រ ត្រី៣គីឡូក្រាម ម៉ូតូសង់ការ៉េ ចំនួន២គ្រឿង មួយគ្រឿងគ្មានផ្លាកលេខ និងមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ 1CN 5204។
បច្ចុប្បន្នសមត្ថកិច្ចបានដករហូតវត្ថុតាងមករក្សាទុកនៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងបន្តស្រាយជ្រាវរកជនសង្ស័យ ដើម្បីសាងសំណុំរឿងផ្ដន្ទាទោសតាមនីតិវិធីច្បាប់ស្ដីពីជល។
លោកលី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលរក្សាទុកឩបករណ៍ឆក់ត្រីនៅតាមផ្ទះសូមយកមកប្រគល់ជូនសមត្ថកិច្ច និងឈប់ប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ហាមឃាត់ទាំងនេះ ជៀសវាងមានការប្រឈមនឹងទោសទណ្ទផងនោះ។ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ នៅពេលដែលឃើញមានសកម្មភាពជនល្មើសប្រើប្រាស់ឩបករណ៍ឆក់ត្រីទាំងនេះ៕




No comments:

Post a Comment

Pages