ប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រកាសប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជាស្រុកស្ទោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រកាសប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជាស្រុកស្ទោង



ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២៤
លោកឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានលេខាធិការដ្ឋានសមាគម  និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់តួនាទីភារកិច្ចថ្មី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានលេខាធិការដ្ឋានសមាគម  បានណែនាំដល់ប្រធានសមាគមថ្មីត្រូវអនុវត្តតួនាទីភារកិច្ចនិងដឹកនាំអង្គភាពក៏ដូចជាសមាគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងជីវភាពសមាជិក សមាគមន៍ ហើយលោកក៏បានលើកឡើងអំពី ប្រវត្តិ និងរចនាសម្ព័ន្ធ ថ្នាក់កណ្តាល ខេត្ត និងថ្នាក់ស្រុក  ក៏ដូចជាសាខារបស់សមាគមន៍អតីតយុទ្ធជនជូនអង្គពិធីបានជ្រាបផងដែរ។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាស្រុកស្ទោង បានណែនាំដល់ប្រធានសមាគមន៍អតីយុទ្ធជនកម្ពុជាស្រុកស្ទោង និងសាខាទាំងអស់ ត្រូវបង្កើនការចិត្តទុកដាក់ថែមទៀតលើជីវភាព និងសុខទុក្ខ អតីតយុទ្ធជននៅតាមមូលដ្ឋាន ដោយមិនត្រូវបានសមាគមអតីតយុទ្ធជនណាម្នាក់ ឬគ្រួសារណាមួយមិនបាន ខ្វះការយកចិត្តទុក្ខដាក់នោះឡើយ
ជាមួយគ្នានេះដែរលោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង និងជាប្រធានសមាគមន៍អតីតយុវជនកម្ពុជាស្រុកស្ទោង បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ក៏ដូចជាយកចិត្តទុកដាក់ដល់ជីវភាព និងសុខទុក្ខទុក្ខ សុខុមារភាពបងប្អូនអតីយុទ្ធកម្ពុជាក្នុងស្រុកស្ទោង កាន់តែប្រសើរឡើងថែមទៀត។
















No comments:

Post a Comment

Pages