ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ ស្នងការ បានសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ទាំងមូល ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាល អភិវឌ្ឍសមត្ថភាព ឆន្ទៈ មនសិកា និងអនុវត្តតួនាទីភារកិច្ចឱ្យបានកាន់តែល្អប្រសើរជាងពេលកន្លងមក ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានឧបត្ថម្ភសម្ភារៈមួយចំនួនដល់អធិការដ្ឋាន និងបានប្រជុំស្ដាប់ពីសំណូមពរផ្សេងៗផងដែរ ៕
No comments:
Post a Comment