ឯកឧត្តម ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងសហការជាមួយខ័ណ្ឌរដ្ឋបាលជលផលខេត្ត និង អភិបាលស្រុកជលឝីរីបេីកកិច្ចប្រជុំផ្សព្វ ផ្សាយច្បាប់ស្តីពីជលផល នៅសាលា ឃុំ ពាមឆ្កោក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងសហការជាមួយខ័ណ្ឌរដ្ឋបាលជលផលខេត្ត និង អភិបាលស្រុកជលឝីរីបេីកកិច្ចប្រជុំផ្សព្វ ផ្សាយច្បាប់ស្តីពីជលផល នៅសាលា ឃុំ ពាមឆ្កោក




ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៦ ខែ មិនា
ឆ្នាំ ២០២៤នេះ លោក លី ឡា នាយខ័ណ្ឌ
រដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
និង លោក ដូវ ឝឹមសុីន អភិបាលស្រុកជលគីរី អមដំណេីរ ឯកឧត្តម ឯក ស៑ុនរស្មី
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះបេីកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និង ចលនា ឲ្យប្រជា
នេសាទ ឈប់ប្រេីប្រាស់ឧបករណ៍ឆក់ត្រី
ខុសច្បាប់ ដោយមានការចូលរួម លោក
ថោង ជិន ជំទប់ទី ១ ឃុំ ពាមឆ្កោក អធិការរដ្ឋាន នគរបាលស្រុកជលឝីរី ប៉ុស្តិ៍រដ្ឋបាល ឃុំ ពាមឆ្កោក មេភូមិ និងប្រជានេសាទមួយចំនួនផងដែរ  ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីច្បាប់ជលផល
ចលនាដល់ប្រជាពលរដ្ឋដែលប្រេីឧបករណ៍ឆក់ត្រី ក្រោមកិច្ចចាត់ចែង
របស់ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាល
ជលផល នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់
និង នេសាទ ខេត្តកំពង់ឆ្នាំង ដែលមាន
វត្តមាន  ឯកឧត្តម  ឯក ស៑ុនរស្មី ព្រះរាជ
អាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង
និង ជាប្រធាន អង្គប្រជុំ  ហេីយបានដំ
ណេីរការ បន្ទាប់ពី លោក ដូវ គឹមសុីន
អភិបាលស្រុក ជលគីរី បានមានមតិ
ស្វាគមន៍ និងរាយការណ៍ រួចមក លោក
លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្ត
មានមតិ សំណូមពរ ស្នេីសុំឲ្យប្រជានេសាទ ត្រូវបោះបង់ និងបញ្ឈប់ ការធ្វេី
នេសាទដោយប្រេីឧបករណ៍ ឆក់ត្រី នេះ
បន្តទៅទៀត ហេីយបានរិតបន្តឹង ដេីម្បី
ជំរុញការចូលរួមថែរក្សាការពារ ធន់ធាន
ជលផល ឲ្យប្រសេីឡេីង សម្រាប់បម្រេី
ប្រជាពលរដ្ឋរបស់យេីង ។

ក្នុងនោះ លោក លី ឡា នាយខ័ណ្ឌ រដ្ឋបាលជលផល នៃមន្ទីរ កសិកម្ម ខេត្ត
បានពន្យល់អំពីច្បាប់ ស្តីពីជលផល ដោយសង្កត់ធ្ងន់ត្រង់ជំពូក ទី ១៥
នៃមាត្រា ៩៨ ចំណុច ៤ អំពីទោសទ័ណ្ឌ
និង បានសុំឲ្យប្រជានេសាទ ឈប់ប្រព្រឹត្ត
និង ឈប់ឲ្យប្រេីប្រាស់ឧបករណ៍ឆក់ត្រីនេះបន្តទៅទៀត ហេីយសំឲ្យយកវត្ថុតាង
ទាំងអស់នោះ មកប្រគល់ជូនប្រធាន
អង្គប្រជុំ ។

ឯកឧត្តម ឯក ស៑ុន រស្មី បានលេីកឡេីងថា មិនយកទោសនោះឡេីយ ក្នុងពេល
បច្ចុប្បន្ន នៅឱកាសនេះ  ហេីយ ឯកឧត្តម
បានសឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុង
ស្រុក ជលគីរី ខិតខំយកចិត្តទុកដាក់
ពង្រឹងការងារគ្រប់គ្រង ដល់ប្រជាពលរដ្ឋ
ធ្វេីយ៉ាងណាចូលរួមថែរក្សា និងការពារ
លេីកតម្កេីង ឲ្យមាននិរន្តរភាព ដេីម្បីកំឱ្យ
ខ្វះនូវស្បៀង គឺត្រីនេះហេីយដែលប្រជា
ពលរដ្ឋ មិនអាចខ្វះបាន ក្នុងនោះ ឯកឧត្តម បានផ្តល់ចំណេះដឹង អំពីសិទ្ធិ
គ្រប់គ្រង និងផ្លូវច្បាប់ ជូនដល់អាជ្ញាធរ
ដេីម្បីអាជ្ញាធរមានមូលដ្ឋាន ចូលរួមគ្រប់គ្រង និងកិច្ចសហការល្អជាមួយជំនាញ ។

ប្រជានេសាទមួយចំនួន បានយកវត្ថុតាង
មាន អាំងវែទ័រចំនួន ៤ គ្រឿង មកប្រគល់
ជូនអង្គប្រជុំ ដែលមាន ឈ្មោះ ដូចខាងក្រោម÷
១ លោក ហួន ម៉ានី ភូមិអន្លង់មេត្រី
២ លោក សួន ហា  ភូមិ អន្លង់មេត្រី
៣ លោក សួន រោង ភូមិ អន្លង់មេត្រី
៤ លោក ហួន សាវុត ភូមិ អន្លង់មេត្រី
ជាចុងក្រោយនេះ លោក លី ឡា នាយខ័ណ្ឌ បានមានមតិថ្លែងអំណរគុណ
ឯកឧត្តម ឯក ស៑ុនរស្មី  ព្រះរាជអាជ្ញា
និង អាជ្ញាធរ ស្រុក ឃុំ មន្ត្រីរាជការ ព្រម
ទាំង ប្រជាពលរដ្ឋដែលបានចូលរួមប្រជុំ
និងបានកំណត់ចំពោះបុគ្គលដែលពុំទាន់
បានយកវត្ថុតាង មកប្រគល់ជូនអង្គប្រជុំ
ត្រូវយកទៅប្រគល់ជូនសង្កាត់រដ្ឋបាល
ជលផល ជលគីរី ហេីយចំពោះសមីជន
មិនបានយកវត្ថុតាង មកប្រគល់ជូន ត្រូវ
ធ្វេីរបាយការណ៍មក លោក នាយខ័ណ្ឌ ។


















No comments:

Post a Comment

Pages